ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្ដាយ! សត្វកន្ទាយក្បាលកង្កែប ជិតផុតពូជ ១ក្បាល ត្រូវបានគេប្រទះឃើញ​ងា.ប់ នៅទន្លេមេគង្គ ដោយជាប់​​សន្ទូច

3 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ៖ គួរអោយសោកស្តាយ ខណៈសត្វកន្ទាយក្បាលកង្កែបញី វ័យជំទង់មួយក្បាលទម្ងន់ ២៦គីឡូក្រាម ថែម​ទាំងមានពង ក្នុងពោះ ត្រូវបានគេប្រទះ​ឃើញងា.ប់ នៅ​កោះអណ្ដែងខ្ចី ឃុំវឌ្ឍនះ…

ខេត្តក្រចេះ៖ គួរអោយសោកស្តាយ ខណៈសត្វកន្ទាយក្បាលកង្កែបញី វ័យជំទង់មួយក្បាលទម្ងន់ ២៦គីឡូក្រាម ថែម​ទាំងមានពង ក្នុងពោះ ត្រូវបានគេប្រទះ​ឃើញងា.ប់ នៅ​កោះអណ្ដែងខ្ចី ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ កាល​ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ។

​របាយការណ៍ខណ្ឌជលផលក្រចេះ បញ្ជាក់ថា ​ការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋ​បាលជលផលក្រចេះ និងអង្គការ WCS បានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះ ងា.ប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងរបស់វា។

អង្គការ WCS ក៏បានបញ្ជាក់បន្ថែមថា ជាទូទៅ ផ្លែសន្ទូច ដែលមិនបិតនុយងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបដោយខ្លួនសត្វកន្ធាយប្រភេទនេះ មានលក្ខណៈទន់ ហើយកន្ធាយក្បាលកង្កែប ត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ដោយអនុក្រឹត្យលេខ ១២៣អនក្រ ដូចនេះ ការចាប់ និងជួញដូរជាអំពើ​ខុសច្បាប់។

រដ្ឋបាលជលផល និងអង្គការ WCS សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងបងប្អូននៅតាមមូលដ្ឋាន ចូលរួមថែរក្សាប្រភេទសត្វនេះ ឱ្យបានគង់វង្ស និងចៀសវាងការចាប់ និងជួញដូរខុសច្បាប់ ដោយពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន​៕ ដោយ៖ រ៉ូ សាលី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ