ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យេ​ម៉ែន ៖ ​ជន​ជាតិ​​បារាំង​​៣​នាក់​​បាត់​ខ្លួន​​នៅ​ភាគ​​ខាង​ត្បូង​​ប្រទេស​

14 ឆ្នាំ មុន

អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​បារាំង​ម្នាក់​​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​លី​យ៉ុង គូស​បញ្ជាក់​ថា និយោ​ជិត​ធ្វើ​ការ​ផ្នែក​មនុស្ស​ធម៌​ជន​ជាតិ​បារាំង​៣​នាក់​ ក្នុង​នោះ​មាន​នារី​២​នាក់​ និង​បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ក្នុង​ខេត្ត​ហាដ្រា​មូត​ភាគ​ខាង​ត្បូង​យេ​ម៉ែន​។​ ពួក​គេ​ធ្វើ​ការ​ឱ្យអង្គ​ការ​ TRIANGLE GENERATION HUMANITAIRE

អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​បារាំង​ម្នាក់​​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​លី​យ៉ុង គូស​បញ្ជាក់​ថា និយោ​ជិត​ធ្វើ​ការ​ផ្នែក​មនុស្ស​ធម៌​ជន​ជាតិ​បារាំង​៣​នាក់​ ក្នុង​នោះ​មាន​នារី​២​នាក់​ និង​បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ក្នុង​ខេត្ត​ហាដ្រា​មូត​ភាគ​ខាង​ត្បូង​យេ​ម៉ែន​។​ ពួក​គេ​ធ្វើ​ការ​ឱ្យអង្គ​ការ​ TRIANGLE GENERATION HUMANITAIRE ។

យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​យេ​ម៉ែន​ម្នាក់​ថា ពួក​គេ​ពិត​ជា​ត្រូវ​ចាប់​ពង្រត់​។ ពួក​គេ​ត្រូវ​បាត់​ខ្លួន​នា​ពេល​រសៀល​ ខណៈ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ហូប​បាយ​ថ្ងៃ​ត្រង់​​នៅ​ផ្ទះ​​ស្នាក់​ក្នុង​ទី​ក្រុង​ SEYOUN ខេត្ត​ហា​ដ្រា​មូត ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ​។ កង​កម្លាំង​សន្តិ​សុខ​យេ​ម៉ែន​បាន​តាម​រុក​រក​ពួ​ក​អ្នក​ចាប់​ពង្រត់​ជន​ជាតិ​បារាំង​ទាំង​៣​នាក់​នោះ​។

ក្រសួង​ការ​បរទេស​បារាំង​បាន​ស្នើ​ដល់​ជន​ជាតិ​បារាំង​កុំឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​យេ​ម៉ែន​ដោយ​សារ​តែ​ការ​បាក់​ស្រុត​ចុះ​យ៉ាង​ឆាប់​រហ័ស​នៃ​សភាព​ការណ៍​សន្តិ​សុខ​ក្នុង​ប្រទេស​នេះ​ ព្រោះ​តែ​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាន់​តែ​សាហាវ​ឡើង ៕