កូរ៉េខាងជើងបា.ញ់មីស៊ីលបណ្ដែតជាច្រើនទៀតទៅសមុទ្រលឿង
ប្រទេសកូរ៉េខាងជើង ៖ កងទ័ពកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងនាថ្ងៃទី២៤ មករា បាន
ប្រទេសកូរ៉េខាងជើង ៖ កងទ័ពកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងនាថ្ងៃទី២៤ មករា បាន
ប្រទេសកូរ៉េខាងជើង ៖ កងទ័ពកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងនាថ្ងៃទី២៤ មករា បានបាញ់មីស៊ីលបណ្ដែតច្រើនគ្រាប់ សំដៅទៅសមុទ្រលឿងពេលកំពុងមានការព្រួយបារម្ភជុំវិញការពង្រឹងជំហររបស់ក្រុងព្យុងយ៉ាង។
ផ្នែកស៊ើបការណ៍កូរ៉េខាងត្បូងនិងងអាមេរិកកំពុងធ្វើការវិភាគដោយលម្អិតលើបណ្ដាលក្ខណៈរបស់មីស៊ីលទាំងនោះ។ ការបាញ់សាកល្បងមីសីុលបណ្ដែតពុំមានការហាមឃាត់ ក្នុងរបបទណ្ឌកម្មប្រឆាំងក្រុងព្យុងឡើយ ដែលផ្ទុយពីមីសីុលបាលីស្ទិកនិងអាវុធនុយក្លេអ៊ែរ។
ការបាញ់មីសីុលទាំងនេះធ្វើឡើងពេលដែលកូរ៉េខាងត្បូង កំពុងធ្វើរហូតដល់ថ្ងៃទី២៥មករា សមយុទ្ធជ្រៀតចូលរបស់កងកម្លាំងពិសេសក្នុងដែនទឹកនៃឆ្នេរសមុទ្រខាងកើតរបស់ខ្លួននិងក្នុងពេលកំពុងមានបញ្ហាសន្តិសុខធ្ងន់ធ្ងរជាមួយកូរ៉េខាងជើង។ នេះបើតាមលើកឡើងរបស់កងម៉ារីនកូរ៉េខាងត្បូង៕
ចែករំលែកព័តមាននេះ