ប្រទេសយេម៉ែន ៖ សហភាពអឹរ៉ុបថ្លែងកាលពីថ្ងៃទី២៣មករាថា ចរាចរណ៍ផ្លូវសមុទ្រកាត់តាមសមុទ្រក្រហម បានធ្លាក់ចុះ២២%ក្នុងរយៈពេល១ខែចុងក្រោយនេះ មកពីការវាយប្រហាររបស់ពួកឧទ្ទាមយេម៉ែនហ៊ូធី ដែលបែបនេះ នឹងនាំឲ្យមានផលប៉ះពាល់យូរតទៅទៀតដល់តម្លៃនៃការដឹកជញ្ជូន។

សហភាពអឹរ៉ុបនិយាយថា ចរាចរណ៍តាមសមុទ្រក្នុងសមុទ្រក្រហមមានការចុះថយ២២%ក្នុងមួយខែកន្លងទៅ ខណៈការវាយប្រហារនៅបន្តទៀត។ សហភាពអឹរ៉ុបសម្ដែងពីការព្រួយបារម្ភ ចំពោះការកើនឡើងនៃការវាយប្រហាររបស់ពួកហ៊ុូធីក្នុងដែនសមុទ្រនោះ។ សភាពការណ៍តាមមើលទៅនឹងមិនមានការកែលម្អឡើយនាបណ្ដាខែខាងមុខ ព្រោះក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រជាច្រើន បានសម្រេចដូរផ្លូវធ្វើនាវាចរណ៍សម្រាប់នាវារបស់ពួកគេ។

សមុទ្រក្រហមដែលជាផ្លូវនាំនាវាមកឆ្លងកាត់ព្រែកជីកស៊ុយអេ ជាផ្លូវសមុទ្រពាណិជ្ជកម្មសំខាន់មួយ។ ផ្លូវនេះមានធានាចរាចរណ៍សមុទ្រ រវាងពី១២ទៅ១៥%និងមាននាវាដឹកកុងតឹន័រឆ្លងកាត់រវាងពី៣០ទៅ៣៥%។ ការវាងផ្លូវនេះនឹងបណ្ដាលឲ្យថ្លៃដឹកជញ្ជួនត្រូវចំណាយច្រើន៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ