ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរ​​​នៅអឺរ៉ុប​​ប្រមូលផ្តុំគ្នា​​​ធ្វើបាតុ​កម្ម​​​​ប្រឆាំង​​​ការឈ្លានពាន​របស់ថៃ​នៅ​​មុខ​តុលាការ​​​យុត្តិធម៌អន្តរជាតិ​​

14 ឆ្នាំ មុន

​ពីទីក្រុងឡាអេ​​ ប្រទេស​ហូឡង់​ឯណោះវិញ ​បាតុកម្ម​អហិ.ង្សា​នៅ​​មុខតុលាការ​អន្តរ​ជាតិ​​ទីក្រុង​ឡាអេ ​​ប្រទេស​ហូឡង់ ប្រឆាំង​នឹង​​​ការ​ឈ្លាន​ពាន​របស់ប្រទេស​​ថៃ​លើ​បូរណ​ភាពទឹកដី​នៃ​ប្រទេស​កម្ពុជា បានធ្វើឡើង​​កាលពីរសៀលថ្ងៃសៅរ៍ ទី​​​២៨ ឧសភា ២០១១ ពោល​គឺ​​បានធ្វើឡើង​​តាម​ការ​​​គ្រោង​ទុក ។ បើ​តាម​​​សេចក្តីរាយការណ៍​​​​បាន​ឱ្យ​ដឹង​ថា ​

​ពីទីក្រុងឡាអេ​​ ប្រទេស​ហូឡង់​ឯណោះវិញ ​បាតុកម្ម​អហិង្សា​នៅ​​មុខតុលាការ​អន្តរ​ជាតិ​​ទីក្រុង​ឡាអេ ​​ប្រទេស​ហូឡង់ ប្រឆាំង​នឹង​​​ការ​ឈ្លាន​ពាន​របស់ប្រទេស​​ថៃ​លើ​បូរណ​ភាពទឹកដី​នៃ​ប្រទេស​កម្ពុជា បានធ្វើឡើង​​កាលពីរសៀលថ្ងៃសៅរ៍ ទី​​​២៨ ឧសភា ២០១១ ពោល​គឺ​​បានធ្វើឡើង​​តាម​ការ​​​គ្រោង​ទុក ។ បើ​តាម​​​សេចក្តីរាយការណ៍​​​​បាន​ឱ្យ​ដឹង​ថា ​ក្រុមបាតុករ​​ជនជាតិខ្មែរ​​ប្រមាណជិត​​១០០នាក់ ​​មក​ពីបណ្តាប្រទេស​​​​នានា​នៅទ្វីប​អឺរ៉ុប​​បាន​លើក​​បដាតវ៉ា​ដែលមានខ្លឹម​សារ​​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​​​របស់ថៃ ​និងស្នើ​​​​ឱ្យថៃ​​​​​ដក​កង​ទ័ព​​ជា​បន្ទាន់​​​​ចេញពីតំបន់​​ជុំវិញ​​ប្រាសាទ​ព្រះវិហារ និង​​តំបន់ដី​ខ្មែរ​​តាម​​​បណ្តោយព្រំដែន​​​​កម្ពុជា​-ថៃ ។

បាតុករ​បាន​​ស្រែកតវ៉ា​​ប្រឆាំង​​ការ​​​​ឈ្លានពាន​​​របស់ថៃ ​និង​ទាមទារ​​​ឱ្យ​​​​រដ្ឋាភិបាល​​​ថៃ​គោរព​​​សាល​​ក្រម​​​​តុលាការ​អន្តរជាតិទីក្រុងឡាអេ ​​ដែល​បាន​កាត់​​ឱ្យ​កម្ពុជា​​ឈ្នះ​ក្តីលើ​​​​ភាគីថៃ ​កាលពីឆ្នាំ​​​១៩៦២ ។ ​​នៅម៉ោង​​ប្រហែល​​​១​និង​​​៣០នាទី​​​​ ក្រុមបាតុករ​​​បាន​ដង្ហែ​​​​ក្បួនទៅតវ៉ាប្រឆាំង​​​​នឹង​ការ​ឈ្លានពាន​របស់ថៃ​នៅមុខស្ថានទូត​ថៃ ។ ​​ការ​ធ្វើបាតុកម្ម​នេះ​​គឺផ្អែក​​​ទៅលើច្បាប់​​​​ស្តីពីការ​​ធ្វើ​បាតុកកម្ម​​​​​របស់ប្រទេស​​ហូឡង់​​​​ផង និងដើម្បី​​រក្សា​​នូវ​​សេច​ក្តីថ្លៃ​ថ្នូរ​​ និងសាមគ្គី​​ជាតិនៃ​ប្រជា​ជាតិខ្មែរ​​​ទាំង​មូល​​ផង ​។ បើ​តាម​​សេចក្តី​រាយ​ការណ៍​​បាន​បញ្ជាក់​ទៀត​ថា​ ​​បាតុកម្មនេះ​ក្រៅពី​ប្រជា​ពលរ​ដ្ឋ​ខ្មែរ​​​ក៏មានជនជាតិហូឡង់ និង​ប្រជា​ពល​រដ្ឋ​​​​​ភូមា​ចូលរួមផងដែរ​។​

គួរបញ្ជាក់​ថា ​​បាតុកម្មប្រឆាំង​​​​​ការ​ឈ្លានពាន​​​របស់ថៃ​​នេះ ​នឹង​ធ្វើឡើង​​​ម្តងទៀត​​​​នៅថ្ងៃ​​ចន្ទ ទី​​៣០ ឧសភា ​វេលាម៉ោង​១២​និង​​​​៣០នាទី​​នៅ​មុខ​តុលាការ​ក្រុង​​ឡាអេ ​​ប្រទេសហូ​ឡង់ ​​គឺ​នៅ​ចំ​ពេល​ដែលគណៈប្រតិភូ​​​រដ្ឋាភិបាលកម្ពុជា ​ដឹកនាំ​ដោយ​​លោក​ឧបនាយករដ្ឋមន្ត្រី​​​​​ហោ ណាំហុង ​​មក​កាន់​តុលាការ​​​យុត្តិធម៌​​​​អន្តរជាតិ​​​មួយនេះ ​​ដើម្បីស្តាប់​ការ​បកស្រាយ​​​​សាជាថ្មី​លើ​​​​សាលក្រម​​​កាលពីឆ្នាំ​​១៩៦២៕