ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧបនាយករដ្ឋ​មន្ត្រី​​​​​សុខ អាន ​​៖ យូណេស្កូ មិនបាន​ផ្អាក ឬ​លុបចោល​​​ផែន​ការ​អភិវឌ្ឍន៍​​ប្រាសាទ​ព្រះវិហារ​​ទេ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​​​សុខ អាន រដ្ឋ​​មន្ត្រី​​​ទទួលបន្ទុក​​​ទីស្តីការ​គណៈ​​រដ្ឋ​មន្ត្រី​​​ ​បាន​​​និវត្តន៍​​មក​ដល់​​​ប្រទេស​កម្ពុជា​វិញ​​​ហើយ​នៅ​ថ្ងៃទី​​​២៩ ឧសភា នេះ បន្ទាប់ពី​​បាន​អញ្ជើញ​​​​ទៅ​ចូលរួម​កិច្ចប្រជុំ​​​​ត្រីភាគី​កម្ពុជា​-ថៃ ​​និង​​អង្គការ​យូណេស្កូ​​ស្តីពីការអភិរក្ស​​​ និងអភិវឌ្ឍ​តំបន់​ប្រា​សាទ​​​ព្រះវិហារ ​នៅទីក្រុង​​ប៉ារីស ប្រទេស​​បារាំង ​នោះរួចមក

រាជធានីភ្នំពេញ ៖ ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​​​សុខ អាន រដ្ឋ​​មន្ត្រី​​​ទទួលបន្ទុក​​​ទីស្តីការ​គណៈ​​រដ្ឋ​មន្ត្រី​​​ ​បាន​​​និវត្តន៍​​មក​ដល់​​​ប្រទេស​កម្ពុជា​វិញ​​​ហើយ​នៅ​ថ្ងៃទី​​​២៩ ឧសភា នេះ បន្ទាប់ពី​​បាន​អញ្ជើញ​​​​ទៅ​ចូលរួម​កិច្ចប្រជុំ​​​​ត្រីភាគី​កម្ពុជា​-ថៃ ​​និង​​អង្គការ​យូណេស្កូ​​ស្តីពីការអភិរក្ស​​​ និងអភិវឌ្ឍ​តំបន់​ប្រា​សាទ​​​ព្រះវិហារ ​នៅទីក្រុង​​ប៉ារីស ប្រទេស​​បារាំង ​នោះរួចមក ។

​​បើ​តាម​​លោកសុខ អាន ​ដែល​បានថ្លែង​​​​ក្នុង​បទសម្ភាសន៍​​​​ជាមួយ​ទូរទស្សន៍​​​​ក្នុង​ស្រុក​​​កាលពីថ្ងៃទី​​​២៧ ឧសភា ​បាន​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​​​​ត្រីភាគី​ដែល​បានប្រារព្ធ​​​ធ្វើ​ក្រោ​ម​ការ​​សម្រប​សម្រួល​​ពីអគ្គ​នាយក​អង្គ​ការ​​យូណេស្កូ ​​លោកស្រី​​​អ៊ីរីណា បូកូវ៉ា ​​កាលពីថ្ងៃទី​​​២៥ ឧសភា ​​​២០១១ ​កន្លង​មក​នេះ គឺភាគី​​ថៃ​ចង់​ប្រែក្លាយ​​​កិច្ច​ប្រជុំ​​នេះ​ ទៅជា​យន្តការ​ពិភាក្សា​​​ទ្វេភាគី​ជា​មួយ​កម្ពុជា​ និង​បានស្នើ​​ឱ្យ​​យូណេស្កូ ​​ផ្អាកផែនការ​​​អភិ​វឌ្ឍន៍​តំបន់​​ប្រាសាទ​ព្រះវិហារ ​​ប៉ុន្តែ​​ត្រូវ​បាន​​ច្រាន​ចោល​ដោយ​លោកស្រី​​​អគ្គ​នាយក​ អង្គការ​​យូ​ណេស្កូ​ អ៊ីរីណា បូកូវ៉ា ដោយ​បញ្ជាក់​ថា មិនអាច​ផ្អាក​ ឬ​លុប​ចោល​នោះ​ទេ​ ៕​