យោងតាមក្រុមហ៊ុនលក់ដេញថ្លៃអូទ្រីស WESTLICHT ថា ម៉ាស៊ីនថតរូបម៉ាក LEICA ផលិតឆ្នាំ១៩២៣ មួយគ្រឿង ត្រូវបានដាក់លក់ដេញថ្លៃកាលពីថ្ងៃទី២៨ ឧសភា នៅទីក្រុងវីយែន បានតម្លៃខ្ពស់រហូតដល់១,៣លានអឺរ៉ូ។
ម៉ាស៊ីនថតដ៏កម្រនេះជាផ្នែកមួយនៃម៉ាស៊ីនថតដែលផលិតយ៉ាងតិចកាលពីឆ្នាំ១៩២៣ ហើយដែលមានតម្លៃដល់ទៅប្រមាណជា៤៥០.០០០អឺរ៉ូ ។ ម៉ាស៊ីនថតនេះដេញថ្លៃទិញយកដោយជនជាតិអាស៊ីម្នាក់ ។ យោងតាម WESTLICHT ថា ការដាក់លក់ដេញថ្លៃកាលពីថ្ងៃទី២៨ ឧសភា គឺជាការលក់ដេញថ្លៃបានថ្លៃខ្ពស់បំផុតសម្រាប់ម៉ាស៊ីនថតមួយ ៕
ចែករំលែកព័តមាននេះ