ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រឆាំង​​​លីប៊ី​គាំ​ទ្រ​​​គោល​ជំហរ​​របស់​​រុស្ស៊ី​អំពា​វនាវ​​​ឱ្យ​លោក​កាដាហ្វី​​​ ​បោះបង់​ចោល​អំណាច​

14 ឆ្នាំ មុន

​មេដឹកនាំ​​​ក្រុមប្រឆាំង​​​​លីប៊ី​កាលពីថ្ងៃទី​​​២៨ ឧសភា ​កន្លងមក ​​បាន​ប្រាប់​​​អ្នក​កាសែត​​​​ថា ​លោក​ស្វាគមន៍​​​​ចំពោះ​​​គោលជំហរ​របស់រុស្ស៊ី​​​ដែលអំពាវ​នាវ​​ឱ្យ​លោក​មូអាម៉ា កាដាហ្វី ​លា​លែង​ចេញពីតំណែង ។ ប្រធានាធិបតី​​រុស្ស៊ី​​​ លោក​​ឌីមីទ្រី ​ម៉េ​ដ​វេ​ដេវ ​កាលពីថ្ងៃទី​​២៨ ឧសភា ​កន្លងមក ​​​បានអំពាវ​នាវ​​ឱ្យ​​លោកកាដាហ្វី បោះ​បង់​​ចោលអំណាច​​​តាមរយៈ​​

​មេដឹកនាំ​​​ក្រុមប្រឆាំង​​​​លីប៊ី​កាលពីថ្ងៃទី​​​២៨ ឧសភា ​កន្លងមក ​​បាន​ប្រាប់​​​អ្នក​កាសែត​​​​ថា ​លោក​ស្វាគមន៍​​​​ចំពោះ​​​គោលជំហរ​របស់រុស្ស៊ី​​​ដែលអំពាវ​នាវ​​ឱ្យ​លោក​មូអាម៉ា កាដាហ្វី ​លា​លែង​ចេញពីតំណែង ។ ប្រធានាធិបតី​​រុស្ស៊ី​​​ លោក​​ឌីមីទ្រី ​ម៉េ​ដ​វេ​ដេវ ​កាលពីថ្ងៃទី​​២៨ ឧសភា ​កន្លងមក ​​​បានអំពាវ​នាវ​​ឱ្យ​​លោកកាដាហ្វី បោះ​បង់​​ចោលអំណាច​​​តាមរយៈ​​សេចក្តីថ្លែង​ការណ៍​មួយ ។ ​​សេចក្តីថ្លែង​ការណ៍​​នេះ​របស់​លោក​ម៉េ​ដ​វេដេវ ​​ធ្វើឡើង​​សំដៅ​គាំទ្រ​ជំហរ​របស់​​​​​មេដឹកនាំ​​​អាេមរិក និង​អឺរ៉ុប​​​ ដែលហាក់ដូចជា​​​បិទ​​ប្រឡោះ​​​ផ្នែកការ​ទូត​​សម្រាប់​មេដឹកនាំ​​​ផ្តាច់ការ​លីប៊ី​​​​ដែល​កាន់​អំណាច​​​​ជាយូរ​មកហើយ ។​

​ប្រធានក្រុមប្រឹក្សា​​​ជាតិបណ្តោះអាសន្ន​​​លីប៊ី លោក Mustafa Abdul Jalil និយាយ​ថា ​​លោក​បាន​​​​​​​ផ្តល់​ការ​​​លើកលែង​ទោស​ដល់​​​ពួក​​អ្នក​គាំទ្រ​លោក​​កាដាហ្វី ​ដែលផ្តាច់ខ្លួន​​ចេញ​​មុនពេល​​របបរបស់​​លោកកាដាហ្វី ​ត្រូវផ្តួល​រំលំ ប៉ុន្តែ​​​លោក​បាន​អះអាង​បញ្ជាក់​សាជាថ្មី​​​ម្តង​ទៀតថា នឹង​​ពុំ​​មានការ​ចរចា​ឡើយ ​រហូត​ទាល់តែ​​​លោក​កាដាហ្វី​​​ បោះបង់​​ចោលអំណាច ។ ​​លោក Jalil និយាយទៀត​ថា ​ប្រសិនបើ​​​​លោកកាដាហ្វី ​យល់​ព្រម​​​​លាលែង​ចេញពីតំណែង​មែន​នេះ ​ការ​​បោះ​ប្រជា​​មតិ​​​លើ​រដ្ឋធម្មនុញ្ញ​​​មួយ​ និងការបោះឆ្នោត​​​​នឹងត្រូវ​​​រៀបចំ ឡើង​ក្នុងរយៈ​ពេល​​មួយឆ្នាំ ៕​