ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និវេសន​ដ្ឋាន​​​មួយ​​របស់​​លោក​កា​ដាហ្វី​​រង​ការ​​វាយ​​ប្រហារ​​របស់​អូតង់

14 ឆ្នាំ មុន

យោង​តាម​​​អ្នក​នាំពាក្យ​​ម្នាក់​របស់អូតង់​​នៅ​ក្រុង​ប្រ៊ុច​ស៊ែលថា ​មជ្ឈ​មណ្ឌល​ត្រួតពិនិត្យ​​​និង​ជាទីបញ្ជាការ​ដ្ឋាន​មួយ​ជា​កន្លែង​ដែល​​​ជួនកាល​​លោក​កា​ដា​ហ្វី ស្នាក់​នៅ​ទីនោះ​ក្នុង​ទីក្រុង​ទ្រីប៉ូលី ​កាល​ពីថ្ងៃទី២៨ ​ឧសភា ​រង​ការ​វាយប្រហារ​​​​តាម​អាកាស​របស់​អូតង់ ។ មេដឹកនាំ​លីប៊ី​​ពុំ​មែន​ជា​​គោល​ដៅ​​នៃការ​​​វាយប្រហារ​ឡើយ ​ហើយគេ​ក៏​ពុំ​ដឹង​ថា

យោង​តាម​​​អ្នក​នាំពាក្យ​​ម្នាក់​របស់អូតង់​​នៅ​ក្រុង​ប្រ៊ុច​ស៊ែលថា ​មជ្ឈ​មណ្ឌល​ត្រួតពិនិត្យ​​​និង​ជាទីបញ្ជាការ​ដ្ឋាន​មួយ​ជា​កន្លែង​ដែល​​​ជួនកាល​​លោក​កា​ដា​ហ្វី ស្នាក់​នៅ​ទីនោះ​ក្នុង​ទីក្រុង​ទ្រីប៉ូលី ​កាល​ពីថ្ងៃទី២៨ ​ឧសភា ​រង​ការ​វាយប្រហារ​​​​តាម​អាកាស​របស់​អូតង់ ។ មេដឹកនាំ​លីប៊ី​​ពុំ​មែន​ជា​​គោល​ដៅ​​នៃការ​​​វាយប្រហារ​ឡើយ ​ហើយគេ​ក៏​ពុំ​ដឹង​ថា លោក​កាដាហ្វី​​​ស្ថិត​នៅទី​​នោះដែរ ឬ​យ៉ាង​ណាឡើយ ។

​​​​ប្លុកអគារ​​និវេសនដ្ឋាន​​ BAB AL-AZIZIYAH ​ក្នុង​រដ្ឋ​ធានី​លីប៊ី ​រង​ការ​វាយ​ប្រហារ​​​កាលពីព្រឹក​ថ្ងៃទី២៨ ឧសភា ។ ទីតាំង​​​ដដែល​នោះ​ធ្លាប់​រង​ការ​ខូចខាត​​ធ្ងន់ធ្ងរ​រួច​ហើយ ​ដោយ​សារ​ការទម្លាក់​គ្រាប់បែក​​របស់កង​យន្ត​ហោះ​អាមេរិក​កាលពី​២៥ឆ្នាំ​មុន​ជា​ការ​សង​សឹក​ចំពោះការ​វាយប្រហារ​​​មួយ​ដែលបណ្តាល​ឱ្យ​ទាហាន​​អាមេរិក​២​នាក់​ស្លាប់ក្នុង​ហាងឌីស្កូ​មួយ​នៅទីក្រុង​ប៊ែរឡាំង​​ ប្រទេសអាល្លឺម៉ង់ ។​ កន្លែង​ទុក​​រថ​យន្ត​មួយក្នុង​តំបន់នេះ​ដែរ ​រងការ​វាយ​ប្រហារ​​នាវេលាម៉ោង​១០​ម៉ោង​សាកល​ថ្ងៃទី​២៨ ឧសភា ។

ការ​វាយប្រហារ​នេះ​របស់អូតង់​​ធ្វើឱ្យ​ខ្ទ័រ​​ដល់​​កញ្ចក់​នៅក្រុងទ្រីប៉ូលី ហើយ​គេ​ឃើញ​​ពពក ផ្សែង​​ហុយ​ចេញ​។ ​កាលពីថ្ងៃទី២៧ ឧសភា កន្លងមក​នេះ ក្នុង​កិច្ច​​ប្រជុំ​កំពូល​របស់ G-8 នៅក្រុង DEAU-VILLE ប្រទេស​បារាំង​​ប្រមុខ​រដ្ឋ​ និងប្រមុខ​​រដ្ឋាភិបាល​របស់ប្រទេស​មហា​ឧស្សាហកម្ម​​ទាំង​៨​​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​ចុងក្រោយអះអាង​ថា ​លោកកាដាហ្វី​ពុំ​មាន​អនាគត​ណាមួយក្នុង​ប្រទេស​លីប៊ី​ប្រជាធិបតេយ្យ​​ និងសេរីឡើយ ហើយ​ត្រូវ​​ចាកចេញ ៕