ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​អត្តឃា.ត​​​នៅ​ភាគ​ខា​ង​ជើង​​​​អាហ្វហ្គានីស្ថាន​​​​ស្លា.ប់​៧នាក់​

12 ឆ្នាំ មុន

​មនុស្ស​យ៉ាង​ហោចណាស់​​​៧​នាក់ ក្នុងនោះ​​​២​នាក់​​​ជា​មន្ត្រីប៉ូលិស​​​​ជាន់ខ្ពស់​ និង​​​៣​នាក់ទៀត​​ជា​ទាហាន​អាល្លឺម៉ង់ ​​បានត្រូវស្លា.ប់ និ​ង​​៩នាក់ទៀត​​​ក្នុងនោះមាន​​​​អភិបាល​ខេត្ត​ផងដែរ ​​រង​របួស​ធ្ងន់​ធ្ងរ​​​នៅពេលជនអត្តឃា.ត​ម្នាក់​​​វាយ​ប្រហារ​​​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក ​ប្រឆាំងការិ​យា​ល័យ​​អភិ​បាល​​ខេត្ត Takhar ភាគខាងជើង ​ប្រទេស​អាហ្វហ្គានីស្ថាន ​​

​មនុស្ស​យ៉ាង​ហោចណាស់​​​៧​នាក់ ក្នុងនោះ​​​២​នាក់​​​ជា​មន្ត្រីប៉ូលិស​​​​ជាន់ខ្ពស់​ និង​​​៣​នាក់ទៀត​​ជា​ទាហាន​អាល្លឺម៉ង់ ​​បានត្រូវស្លាប់ និ​ង​​៩នាក់ទៀត​​​ក្នុងនោះមាន​​​​អភិបាល​ខេត្ត​ផងដែរ ​​រង​របួស​ធ្ងន់​ធ្ងរ​​​នៅពេលជនអត្តឃាត​ម្នាក់​​​វាយ​ប្រហារ​​​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក ​ប្រឆាំងការិ​យា​ល័យ​​អភិ​បាល​​ខេត្ត Takhar ភាគខាងជើង ​ប្រទេស​អាហ្វហ្គានីស្ថាន ​​កាលពីយប់ថ្ងៃទី​​​២៨ ឧសភា កន្លងមក ។

​​​អ្នក​​នាំពាក្យ​​រដ្ឋ​បាល​​ខេត្ត​នេះ ​លោក Fai zullah Tawhidi បានប្រាប់​​​ទី​ភ្នាក់​ងារ​​ព័ត៌មាន​​​ចិនស៊ីនហួ​ថា ​​វាជាការ​​​​វាយប្រហារ​បំផ្ទុះ​​​គ្រាប់បែក​អត្តឃាត​​ប្រឆាំងការិយាល័យ​​​​លោក​អភិបាល​ខេត្ត ដែល​​នៅទីនោះ​​​កំពុង​​មាន​កិច្ច​ប្រជុំ​​​ផ្នែក​សន្តិសុខ​​​បណ្តាល​ឱ្យ​មនុស្ស​​​​៧​នាក់ ក្នុងនោះ​​មានទាហាន​អាល្លឺម៉ង់​​​៣នាក់ ​​និង​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​​​២នាក់​ដែរបានត្រូវ​ស្លាប់​​ ហើយ​មនុស្ស​​​៩នាក់ទៀត​​ ក្នុងនោះ​ក៏មានអភិបាល​ខេត្ត​​​​​ផងដែរ​រង​របួស​​ក្នុងការ​វាយប្រហារ​​នេះ ។​ ពួកតាលីបង់​​បានអះអាង​ទទួលខុសត្រូវ​​ចំពោះ​ការ​វាយប្រហារនេះ ៕​