ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២១​ថ្ងៃ​ក្នុង​ខែមករា​នេះ សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​៤៣​ទីតាំង បញ្ជូន​ជនសង្ស័យ​៧២​នាក់​ទៅ​តុលាការ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២១​ថ្ងៃ នៅ​ខែមករា ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​ល្បែងស៊ីសង ចំនួន​៤៣​ទីតាំង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២១​ថ្ងៃ នៅ​ខែមករា ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​ល្បែងស៊ីសង ចំនួន​៤៣​ទីតាំង និង​ឃាត់ខ្លួន​ជនសង្ស័យ ៧២​នាក់ បញ្ជូន​ទៅ​កាន់​តុលាការ ។

លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១-២១ ខែមករា ឆ្នាំ​២០២៤ ជា​លទ្ធផល​រយៈពេល ២១​ថ្ងៃ ក្នុង​ខែ​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ល្បែងស៊ីសង សរុប​បាន ៤៣​ទីតាំង នៅ​១៤​រាជធានី​ខេត្ត ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក ទូច សុ​ឃៈ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ទាំង ៤៣​ទីតាំង​នេះ មាន​មនុស្ស​៧២​នាក់ ដែល​បាន​កើតឡើង​នៅ ២៦​ទីតាំង ក្នុង​១០​រាជធានី​-​ខេត្ត ដែល​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ។ ក្នុង​ចំណោម ទីតាំង​ដែល​បង្ក្រាប​បាន​ក៏​សមត្ថកិច្ច​ចាត់វិធានការ​រដ្ឋបាល ទៅ​លើ​ការ​បង្ក្រាប ១៧​ទីតាំង​ផង​ដែរ ដែល​កើតឡើង​នៅ ៤​រាជធានី​-​ខេត្ត បាន​ចាត់​នីតិវិធី​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ៣០​នាក់ ។

សូម​បញ្ជាក់​ថា ក្រោម​គតិបណ្ឌិត «​សម្អាតផ្ទះ​យើង​» របស់ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​ទស្សនៈ «​អ្វី​ៗ​ដើម្បី​ភាព​កក់ក្តៅ ជូន​ប្រជាពលរដ្ឋ​» របស់​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កំណែទម្រង់​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ជា​ពិសេស លើ​បញ្ហា​អ​ទិ​ភាព​ទាំង ៦ របស់​ក្រសួងមហាផ្ទៃ​នៅ​មាន ការ​បង្ក្រាប​ល្បែងស៊ីសង គឺជា​វិធានការ​ដ៏​ក្តៅ​គគុក​មួយ ផង​ដែរ ពីលើ​បញ្ហា​គ្រឿងញៀន បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ ក្រុម​ក្មេង​ទំនើង បញ្ហា​ចរាចរណ៍ ការ​ជួញដូរ​មនុស្ស និង​បញ្ហា​នានា​ដែល​កើតឡើង​តាម​បណ្ដា​ព្រំដែន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ