ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្ចាស់​ចម្ការ​ដេញ​​ឈប់​ឱ្យ​ធ្វើការ លួ.ច​ដុ.ត​ដើម​កៅស៊ូ​ឆេះ​​អស់ច្រើនដើម

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤

ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល័​យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តស្ទឹងត្រែង បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី​​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​«​លួច​ដុត​ចំការ​កៅស៊ូ​ឆេះ​អស់​ជា​ច្រើន​ដើម​» និង​ប្រើប្រាស់​នូវ​សារ​ធា​តុ​ញៀ.ន ។

ជនសង្ស័យ​ឈ្មោះ ជួន វី​រៈ ភេទ​ប្រុស អាយុ​២៥ឆ្នាំ រស់នៅ​ភូមិ​រា​ជានុ​កូ​ល​២ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ​ខេត្តស្ទឹងត្រែង​ ​។

សេចក្តី​ការណ៍​បាន​​ឲ្យ​ដឹង​ទៀត​ថា ​កាលពី​​វេលា​ម៉ោង​ប្រមាណ​១១ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ដុ.ត​ចម្ការ​កៅស៊ូ​របស់​ឈ្មោះ ជួ លាង​ហួរ ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​. ក្រុង​ស្ទឹង​ត្រែង បណ្តាល​ឲ្យ​ខូច​ខាតដើម​កៅស៊ូ​អស់​ជា​ច្រើន​ដើម ដោយ​មូលហេតុ​ជនសង្ស័យ​ខឹង​ម្ចាស់​ចម្ការ ដេញ​ឈប់​ឱ្យ​ធ្វើការ​តទៅ​ទៀត ។

បន្ទាប់​ពី​ដុត​ចំការ​កៅស៊ូ​ឆេះ​អស់​ជា​ច្រើន​ដើម​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួនដែរ​ ប៉ុន្តែ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង និង​ដឹកនាំ​បញ្ជា​រលោក​ឧត្តម​សេនី​ត្រី​ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​បាន​សារភាព​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ដុត​ចម្ការ​កៅស៊ូ​នោះ​មែន និង​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ