ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រលាញ់​គ្នា​ណាស់​​បែរ​ជា​រៀលកៃ​​កាំភ្លើង​​របួស​កំភួន​ជើង​នាំ​ចូលពេទ្យ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្នូរ​​កាំភ្លើង​​ខ្លី​​មួយ​គ្រាប់​​បាន​បន្លឺ​ឡើង​នៅ​ផ្ទះលេខ​១៣៧E1 ផ្លូវ​លេខ​១៣៩ ​សង្កាត់​មនោ​រម្យ ​ខណ្ឌ​៧​មករា ​បង្ក​ការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​រស់​នៅ​ជិត​ខាង ​​ដែល​នោះ​ជា​ការ​រៀលកៃ​កាំភ្លើង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្លាយ​កំភួន​ជើង​​ខាង​ស្តាំ​ត្រូវ​នាំ​ចូល​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បីសង្គ្រោះ​​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​

រាជធានីភ្នំពេញ ៖ ​ស្នូរ​​កាំភ្លើង​​ខ្លី​​មួយ​គ្រាប់​​បាន​បន្លឺ​ឡើង​នៅ​ផ្ទះលេខ​១៣៧E1 ផ្លូវ​លេខ​១៣៩ ​សង្កាត់​មនោ​រម្យ ​ខណ្ឌ​៧​មករា ​បង្ក​ការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​រស់​នៅ​ជិត​ខាង ​​ដែល​នោះ​ជា​ការ​រៀលកៃ​កាំភ្លើង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្លាយ​កំភួន​ជើង​​ខាង​ស្តាំ​ត្រូវ​នាំ​ចូល​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បីសង្គ្រោះ​​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ឧសភា ។

​ស្ត្រីរងគ្រោះ​​​ដោយ​សារ​​ការ​រៀល​កៃ​កាំភ្លើង​​នោះ​​ឈ្មោះព្រំ ថាវី អាយុ​២២​ឆ្នាំ ​​​ជា​បុគ្គ​លិក​​ក្លឹប​កីឡា​ស្នួក​ឃ័រ​នៅ​ម្តុំ​ផ្លូវ​ត្រសក់​ផ្អែម ​ខណ្ឌ​ដូន​ពេញ ស្នាក់​នៅ​ផ្ទះ​ជួល​កើត​ហេតុ ជា​មួយ​គូ​ស្នេហ៍​​ឈ្មោះ​មួង ម៉ាត្រា ​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​គ្រូ​បង្ហាត់​​យោធា​ក្រាំង​ចេក ដែល​មាន​ឋាន​ន្តរ​ស័ក្តិ​​អនុ​សេនីយ៍​ត្រី ។

ទាក់​ទិន​នឹង​ករណី​ផ្ទុះ​អាវុធ​​ដែលថាបណ្តាល​មក​ពី​រៀល​កៃ​នោះ​ ត្រូវ​បាន​ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​ឱ្យ​ដឹង​ថា ​គ្រូបង្ហាត់​​យោធាសាលា​​ ក្រាំង​ចេក​លោក​មួង ម៉ាត្រា ​និង​នារី​ឈ្មោះ​​ព្រំ ថាវី គ្រាន់​តែ​​ជា​គូ​កំណាន់​​មិន​ទាន់​ជា​ប្តី​​ប្រពន្ធ​ទេ ​ប៉ុន្តែ​អនាគត​ទៅ​ពួក​គេ​នឹង​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​នឹង​គ្នា ។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​ឱ្យ​ដឹង​ទៀតថា ​បាន​ជា​មាន​ការ​អះ​អាង​យ៉ាង​ដូច្នេះ ពីព្រោះ​​សព្វថ្ងៃ​ពួក​គេ​បាន​ជួល​ផ្ទះ​ស្នាក់​​នៅ​ជា​មួយ​គ្នា​​ធម្ម​តា​​ទៅ​ហើយ​ ហើយ​​ពួក​គេ​កំពុង​សន្សំ​​ប្រាក់​ដើម្បី​រៀប​ការ ។

ហេតុ​ការណ៍​​បណ្តាល​​ឱ្យ​​មាន​ការ​រៀល​កៃ​កាំភ្លើង​​នេះ​ដំបូង​លោក​អនុសេនីយ៍​ត្រី មួង ម៉ាត្រា ​បាន​រៀប​ចំខ្លួន​ស្លៀក​​ពាក់​ឯក​សណ្ឋា​ន​ជា​យោធា​បម្រុង​​ទៅកាន់​កន្លែង​​ធ្វើ​ការ​ ហើយ​យក​កាំភ្លើង​​ខ្លី​ម៉ាក K54 ស៊ក​​ចូល​ក្នុង​ស្រោម​​ជាប់​ចង្កេះ ស្រាប់​តែ​រៀល​កៃ​ផ្ទុះ​១​គ្រាប់​បណ្តាល​ឱ្យ​ត្រូវ​កំភួន​ជើង​ស្តាំអនាគត​ភរិយា​តែ​ម្តង ។

ប៉ុន្តែ​ប្រភពអ្នក​ជិត​ខាង​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​លោក​មួង ម៉ាត្រា ​ចេញទៅធ្វើ​ការ​​ គូ​ស្នេហ៍​​​ទាំង​២​នាក់​​នេះ ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ហើយ​​ខាង​ស្រី​ស្ទុះ​ទៅឆក់​យក​កាំភ្លើង​​ទំនង​មិន​ចង់​ឱ្យ​​លោក​មួង ម៉ាត្រា ​ចេញពី​ផ្ទះ​ទើប​បណ្តាល​ឱ្យ​រៀល​កៃ​​​ផ្ទុះ​១​គ្រាប់​ត្រូវ​កំភួន​ជើង​ខ្លួន​ឯង ។ ទាំង​អស់​នេះ​​ជា​ប្រភព​ព័ត៌​​មាន​​​មិន​ផ្លូវ​ការ​ទេ ព្រោះ​គូស្នេហ៍​ទាំង​២​​នាក់​មិន​បា​​ន​ប្រាប់អ្វី​ទាំងអស់​​ដល់​អ្នក​កាសែត​​ឡើយ មិន​តែ​ប៉ុណ្ណោះ​ពួក​​គេ​បែរ​ជា​ចង់​ប្រឈម​មុខ​ជា​មួយ​អ្នក​យក​ព័ត៌​មាន​​នៅ​​ក្នុង​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត​ទៀត​ផង ។ កាំភ្លើង​ខ្លី​ម៉ាក K54 ​មួយ​ដើម​​របស់​លោក​ស័ក្តិ​១​​រូប​​នោះ​ត្រូវ​បាន​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ខេត្តខណ្ឌ​៧​មករា ដក​ទុក ហើយ​នៅពេល​ខាង​ស្រី​បាន​ធូរស្រាល​​បន្តិច​ សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​មាន​​ភារ​កិច្ច​អញ្ជើញ​​ម្ចាស់​កាំភ្លើង​ទៅ​សាក​សួរ​ នោះ​ទើប​មាន​ព័ត៌មាន​ជា​ផ្លូវ​ការ ៕