ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​រយ​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុម​ស្ដាំ​និយម​ជ្រុល​នៅ​អា​ល្លឺ​ម៉​ង់

11 ខែ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ពលរដ្ឋ​អា​ល្លឹ​ម៉​ង់​ច្រើន​រយ​ពាន់​នាក់​លើកគ្នា​ធ្វើ​បាតុកម្ម ពេញ​មួយ​ចុង​ស​ប្ដា​ហ៍​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ពលរដ្ឋ​អា​ល្លឹ​ម៉​ង់​ច្រើន​រយ​ពាន់​នាក់​លើកគ្នា​ធ្វើ​បាតុកម្ម ពេញ​មួយ​ចុង​ស​ប្ដា​ហ៍​ប្រឆាំង​ពួក​ស្ដាំ​និយម​ជ្រុល​ក្រុម​AFD​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​ជួប​ប្រទះ​នឹង​និន្នាការ​ស្ដាំ​និយម​ជ្រុល​របស់​គណបក្ស​នោះ​។

បាតុកម្ម​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩​ មក​រា​ មក នៅ​ក្នុង​ទូ​ទាំង​ប្រទេស​ដោយ​មានការ​ប្រមូលផ្ដុំ​មនុស្ស​សរុប​ប្រមាណ​ជាង​១,៤​លាន​នាក់​។ នៅ​ក្រុង​មុ​យ​និក​ប៉ូលិស​រាយការណ៍​ពី​បាតុករ​១០០.០០០​នាក់​។ ពួក​បាតុករ​បាន​លើក​ប៉ង់​កាត​ដែល​សរសេរ​ថា​ពួក​ណា​ហ្សុ​ី​ចេញ​ទៅ និង​ពាក្យ​ថា​ដាច់ខាត​មិន​ត្រូវ​មាន​បែប​នេះ​ឡើយ​ចាប់ពី​ពេល​នេះ​ទៅ​។

ដោយសារ​ភាពយឺត​យ៉ាវ​នៃ​សេដ្ឋកិច្ច​និង​អតិផរណា គណបក្ស​ដែល​ប្រឆាំង​អន្តោប្រវេសន៍​នោះ កាន់តែ​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​។ នេះ​បើ​តាម​ការ​ស្ទាបស្ទង់​មតិ​នានា​។ ខណៈ​សល់​ពេល​៦​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា​សហភាព​អឹ​រ៉ុ​ប ប្រទេស​ជា​ច្រើន​នៃ​សហភាព​អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​ការ​រីក​ធំធាត់​នៃ​លទ្ធិ​ស្ដាំ​និយម​ជ្រុល ដែល​អាច​ឲ្យ​បាត់​លំនឹង​របស់​សភា​អឺរ៉ុប​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ