ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ភាន់ច្រឡំ​រឿង​ក្មេង​ស្រី​ត្រូវ​គេ​វា​.​យ​ធ្វើ​បា​.​ប​! ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បញ្ជាក់​ការ​ពិត

3 ខែ មុន
  • កណ្តាល

ថ្មី​ៗ​នេះ ផ្ទុះ​ការ​រិះគន់​ពី​មហាជន​នៅ​លើ​បណ្តាញ​សង្គម​ជុំវិញ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា «​ក្មេង​ស្រី​ម្នាក់ ត្រូវ​ជន​បង្ក​ចំនួន​៧​នាក់​វា​.​យ​ធ្វើបាប តែ​សមត្ថកិច្ច​ប៉ុស្តិ៍​ដីឥដ្ឋ ស្រុក​កៀនស្វាយ មិន​ចាប់ខ្លួន​ទេ ហើយ​ថា​មិន​ទាន់​គ្រប់​អាយុ តើ​ឯណា​ទៅ​យុត្តិធម៌​សម្រាប់​ក្មេង​ស្រី​រង​គ្រោះ?​

ខេត្តកណ្តាល ៖ ថ្មី​ៗ​នេះ ផ្ទុះ​ការ​រិះគន់​ពី​មហាជន​នៅ​លើ​បណ្តាញ​សង្គម​ជុំវិញ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា «​ក្មេង​ស្រី​ម្នាក់ ត្រូវ​ជន​បង្ក​ចំនួន​៧​នាក់​វា​.​យ​ធ្វើបាប តែ​សមត្ថកិច្ច​ប៉ុស្តិ៍​ដីឥដ្ឋ ស្រុក​កៀនស្វាយ មិន​ចាប់ខ្លួន​ទេ ហើយ​ថា​មិន​ទាន់​គ្រប់​អាយុ តើ​ឯណា​ទៅ​យុត្តិធម៌​សម្រាប់​ក្មេង​ស្រី​រង​គ្រោះ?​»​។

ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ដូច​ជា​ការ​យល់​ច្រឡំ​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤​ថា «​ព័ត៌មាន​នេះ មាន​ប្រភព​ដើម​ចេញពី​សារព័ត៌មាន អង្គភាព «​សាន​ព្រហ្ម​»​។ ហើយ​ការ​ចុះ​ផ្សាយ​នេះ បាន​ធ្វើ​ឱ្យ​សាធា​រណជន​មានការ​ភាន់ច្រឡំ​មក​លើ​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀន​ស្វាយ។

ចំពោះ​ករណី​ខាងលើ​នេះ ក្រោយ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ទុក​រយៈពេល​២៤​ម៉ោង ឱ្យ​គេហទំព័រ​ព័ត៌មាន «​សាន្ត​ព្រហ្ម​» ធ្វើការ​កែតម្រូវ​នូវ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​មិន​ពិត​ខាងលើ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ សមត្ថកិច្ច​ជំនាញ​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ រហូត​ឈាន​មក​ដល់​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែមករា ឆ្នាំ​២០២៤ អង្គភាព​ព័ត៌មាន​ក៏​បាន​ចុះ​ផ្សាយ​កែតម្រូវ​នូវ​ព័ត៌មាន​ពិត​ឡើង​វិញ​រួច​ហើយ ហើយ​អ្នក​សារព័ត៌មាន​រូប​នោះ ក៏​បាន​សូម​អភ័យទោស និង​អធ្យាស្រ័យ​រាល់​ការ​ផ្សាយ​ដែល​មាន​ខ្លឹមសារ​ប៉ះពាល់​ដល់​ស្ថាប័ន និង​មន្ត្រី​មាន​សមត្ថកិច្ច​។

ដោយឡែក ជុំវិញ​ករណី​ហិ​.​ង្សា​នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ ដែល​ក្មេង​ស្រី​ម្នាក់ ត្រូវ​មនុស្ស​ស្រី​៣​នាក់​វា​.​យ​ធ្វើបាប​នោះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​អះអាង​ថា «​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​លោក​អធិការ​នគរបាល​ស្រុក​កៀនស្វាយ ធ្វើការ​ស្រាវជ្រាវ​ករណី​ខាងលើ​»​។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​អះ​អាង​បន្ត​ថា «​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​អ្នក​ប្រើ​ហិ​.​ង្សា​ទាំង​៣​នាក់​នោះ​។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​បង្ក​តែ​២​នាក់​ប៉ុណ្ណោះ ដើម្បី​កសាង​​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ ដោយឡែក​សម្រាប់​ជន​បង្ក​ម្នាក់​ទៀត ដែល​មានឈ្មោះ​ថា ឡុ​ង ស្រី​ពេជ្រ ទើប​មាន​អាយុ​១៣​ឆ្នាំ ដែល​ជា​អនីតិជន​មិន​ទាន់​គ្រប់​អាយុ ទើប​សមត្ថកិច្ច​អប់រំ ធ្វើ​កិច្ចសន្យា ទើប​ប្រគល់​ឱ្យ​អាណាព្យាបាល និង​អនុញ្ញាត​ឱ្យ​គាត់​ទៅ​ផ្ទះ​វិញ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ គឺជា​សារ​ក្រើនរំលឹក​ដល់​មហាជន ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ថា រឿងរ៉ាវ​ដែល​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម អាច​មិនមែន​ជា​រឿង​ពិត​១០០% នោះ​ទេ ដូច្នេះ​សូម​ប្រយ័ត្ន មុន​នឹង​ការ​ផ្សព្វផ្សាយ​បន្ត សូម​ធ្វើការ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​!!!

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ