ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយគ្រឿង​ហោះ​​ចូល​​លំ​នៅឋាន​​​មួយគ្រឿង​​ទៀត​​បុក​អ្នក​​ឆ្លង​ផ្លូវ​​ស្លា.ប់ម្នាក់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​តូយ៉ូតា​​ ពណ៌ស​២បាំង​មួយគ្រឿង ​ដែល​គេអះ​អាង​ថា ​អ្នក​បើក​បរ​ស្រវឹង​​ជោកជាំ​ទើបចេញ​ពី​ផឹក​ បាន​បើក​បោះពួយ​​បុក​ចូលលំនៅឋាន​​ប្រជាពលរដ្ឋ​​​​ដែល​នៅ​​ជាប់​ផ្លូវ​ទាំង​យប់​ បណ្តាល​ឱ្យ​ម៉ូតូ​​ចំនួន​៣​គ្រឿង​​រង​ការ​ខូចខាត​​​ ទ្វារកញ្ចក់​បែក​ និង​​បុរស​​ម្នាក់​ឈ្មោះ​លន់ សំអ៊ុល ​​អាយុ​៣០​ឆ្នាំ ​រង​របួស​ស្រាល

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​តូយ៉ូតា​​ ពណ៌ស​២បាំង​មួយគ្រឿង ​ដែល​គេអះ​អាង​ថា ​អ្នក​បើក​បរ​ស្រវឹង​​ជោកជាំ​ទើបចេញ​ពី​ផឹក​ បាន​បើក​បោះពួយ​​បុក​ចូលលំនៅឋាន​​ប្រជាពលរដ្ឋ​​​​ដែល​នៅ​​ជាប់​ផ្លូវ​ទាំង​យប់​ បណ្តាល​ឱ្យ​ម៉ូតូ​​ចំនួន​៣​គ្រឿង​​រង​ការ​ខូចខាត​​​ ទ្វារកញ្ចក់​បែក​ និង​​បុរស​​ម្នាក់​ឈ្មោះ​លន់ សំអ៊ុល ​​អាយុ​៣០​ឆ្នាំ ​រង​របួស​ស្រាល ។

គ្រោះ​ថ្នាក់​នេះ​ត្រូវ​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា បាន​កើត​ឡើង​​កាលពីវេលាម៉ោង១០ និង​៤០​នាទី​យប់ ថ្ងៃទី២៦ ឧសភា ​នៅ​ចំណុច​​ផ្ទះ​លេខ​១២២E ផ្លូវលេខ​៥៩៨ សង្កាត់​ស្វាយប៉ាក ​​ខណ្ឌប្ញស្សីកែវ ។​ រថយន្ត​នេះ​បើកបរ​ដោយ​បុរសឈ្មោះ​ច័ន្ទ សុទ្ធី អាយុ​៤៣ឆ្នាំ ​មានទី​លំនៅ​ផ្ទះលេខ​​១៧១៣ ផ្លូវ​ជាតិលេខ២ សង្កាត់​​ចាក់​អង្រែ​ក្រោម ​ខណ្ឌមានជ័យ ។

តាម​សាក្សី​នៅកន្លែងកើតហេតុបាន​ឱ្យ​ដឹង​ថា ​​រថយន្ត​ម៉ាក​តូយ៉ូតា ពណ៌ស២បាំង​នោះពាក់​ស្លាកលេខ​បាត់ដំបង 2A 4601 ធ្វើដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុងទិស​ដៅ​ពីជើង​មកត្បូង ។ នៅពេល​ធ្វើ​ដំណើរ​មក​ដល់ចំណុច​ខាង​លើ​​​ ក៏​បត់ស្តាំ​​ដៃ​​តាម​ផ្លូវ​លេខ៥៩៨ ប៉ុន្តែ​ដោយសារ​តែ​​​ល្បឿន​លឿន​ ក៏​ជ្រុលចង្កូតហោះទៅបុក​ចូល​លំនៅ​ឋា​នខាង​ឆ្វេង​​ដៃ​ពេញទំហឹង ។ នៅក្នុង​​ហេតុ​ការណ៍នេះ ​បណ្តាល​ឱ្យ​ខូច​ខាតម៉ូតូ​ចំនួន៣​គ្រឿង​គឺ C100 កូរ៉េ​ចំនួន២គ្រឿង ​និងម៉ាក​ស្គូពី ​១គ្រឿង ​​ហើយជញ្ជាំង​ផ្ទះ ​និងកញ្ចក់​​ក៏រងការ​ខូចខាត​​ដែរ និងមនុស្ស​ម្នាក់​ដែល​អង្គុយ​​លេង​លើម៉ូតូ​បានរងរបួស​ ។

បន្ទាប់ពី​កើត​មានគ្រោះថ្នាក់នេះ​គេឃើញ​អ្នកបើក​បរ​ចុះ​​ពីលើ​រថយន្ត​ទាំងស្រវឹង​ជោកជាំ​ ។​ ភ្លាមៗនោះ សមត្ថកិច្ច​​​បានចុះទៅ​ដល់​ហើយនាំយករថ​យន្តមកកាន់​អធិការដ្ឋាន​ខណ្ឌ​ប្ញស្សីកែវ ​ដើម្បី​ដោះស្រាយ​​សងការខូចខាត ។

​ដោយឡែក​មានគ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​ករណីទៀត​បាន​កើតឡើង​​លើ​ផ្លូវ​ជាតិលេខ​៥ ស្ថិត​ក្នុងសង្កាត់​ស្វាយប៉ាក ​ខណ្ឌ​ប្ញស្សី​កែវ​​នេះដែរ ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ដែល​ដើរឆ្លង​ថ្នល់​​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ហើយ​ម្នាក់​ទៀត​រងរបួស​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ ។​ បន្ទាប់ពី​​កើត​មានគ្រោះថ្នាក់​ រថយន្ត​បាន​បើក​គេច​​ទៅ​បាត់ ដោយពុំ​មានសាក្សី​ណា​​អះអាងថា រថយន្ត​ម៉ាកអ្វីឡើយ ។

ជនរងគ្រោះ​ដោយរថយន្ត​បុក​ត្រូវ​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ឈ្មោះ​ថន សុភ័ស្ត ​​អាយុ​៣១ឆ្នាំ ជា​ជាង​កាត់កញ្ចក់ ស្នាក់នៅ​​ផ្ទះជួល​​ក្នុង​ភូមិ​ស្វាយ​ប៉ាក​ ​សង្កាត់​ស្វាយប៉ាក​ ប៉ុន្តែ​អ្នករង​​របួស​ពុំត្រូវ​​គេស្គាល់ឈ្មោះ​ទេ ។ តាមសាក្សី​នៅកន្លែង​កើតហេតុ​​បានឱ្យ​ដឹង​ថា គេឃើញ​​ជនរងគ្រោះ​​ទាំង​ពីរនាក់​ធ្វើដំណើរ​ឆ្លងផ្លូវ​ពីទិស​ខាងកើត​ទៅលិច ខណៈនោះ​ស្រាប់តែ​មានរថយន្ត ១គ្រឿង​ពណ៌ខ្មៅ ​មិន​ស្គាល់​​ម៉ាក​ធ្វើដំណើរ​​មក​ពី​ទិស​ខាង​​ត្បូង​បុក​ជនរងគ្រោះ​​ទាំង​ពីរនាក់​ពេញ​ទំហឹង​តែម្តង ​៕