ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​​កាឡា ប្រូនី ​សាកូហ្ស៊ី​​ ​បង្ហាញ​ខ្លួន​​​មាន​ផ្ទៃ​ពោះ​​​​នៅ​កិច្ច​ប្រជុំ G-8

14 ឆ្នាំ មុន

​ស្ត្រីទីមួយ​បារាំង លោកស្រី​​កាឡា ប្រូនី ​សាកូ​ហ្ស៊ី ​កាលពីថ្ងៃទី​​២៦ ឧសភា ​បាន​បង្ហាញ​​ខ្លួន​ជា​នារី​​មានផ្ទៃពោះ​ក្នុង​ចំណោមស្ត្រី​​ទីមួយ របស់​បណ្តាប្រទេស​ជា​សមាជិក G-8 ក្នុង​ឱកាស​​​នៃកិច្ចប្រជុំ​​កំពូល G-8 នៅក្រុង DEAU-VILLE របស់​បារាំង ។​ ស្ត្រីទីមួយ​បារាំង​​បានទទួល​​ភរិយា​​​មេដឹកនាំ​​​បរទេស​​​ជាច្រើន​​​ដែលមក​​ចូល​រួម​​កិច្ចប្រជុំកំពូល​ G-8 នៅក្រុង DEAUVILLE ពិសេស​ក្នុង​​ពេល​​អាហារ​ថ្ងៃ​ត្រង់មួយ

​ស្ត្រីទីមួយ​បារាំង លោកស្រី​​កាឡា ប្រូនី ​សាកូ​ហ្ស៊ី ​កាលពីថ្ងៃទី​​២៦ ឧសភា ​បាន​បង្ហាញ​​ខ្លួន​ជា​នារី​​មានផ្ទៃពោះ​ក្នុង​ចំណោមស្ត្រី​​ទីមួយ របស់​បណ្តាប្រទេស​ជា​សមាជិក G-8 ក្នុង​ឱកាស​​​នៃកិច្ចប្រជុំ​​កំពូល G-8 នៅក្រុង DEAU-VILLE របស់​បារាំង ។​

ស្ត្រីទីមួយ​បារាំង​​បានទទួល​​ភរិយា​​​មេដឹកនាំ​​​បរទេស​​​ជាច្រើន​​​ដែលមក​​ចូល​រួម​​កិច្ចប្រជុំកំពូល​ G-8 នៅក្រុង DEAUVILLE ពិសេស​ក្នុង​​ពេល​​អាហារ​ថ្ងៃ​ត្រង់មួយ ។ ដោយ​ឈរ​​ឱ្យ​​​គេ​ថត​​ក្នុង​​​​ការស្លៀក​សំពត់​រ៉ូប​​ពោះ​ធំ ពណ៌ស លោកស្រី​កាឡាប្រូនី ​​មិន​លាក់បាំង​​ឡើយ​ពី​​ផ្ទៃពោះ​​របស់​លោកស្រី ។ ​ទោះបីជា​​​វិមាន​ប្រធានាធិបតី​​បារាំង​ ELYSEE នៅពុំទាន់​​​អះ​អាង​​ជា​ផ្លូវ​ការ​​​ពីការ​មានផ្ទៃពោះ​​របស់លោកស្រី​​កាឡាប្រូនី​​ក៏ដោយ​​​ក៏រូប​​​ភាពមួយ​ចំនួន​កាលពីថ្ងៃ​ទី​​២៦ ឧសភា ​បានបង្ហាញ​​​ច្បាស់​​​ដោយ​ខ្លួន​ឯង​ដែរ ។​

ការ​​មានផ្ទៃពោះ​​​របស់លោកស្រី​​​កាឡា ប្រូនី ​សាកូហ្ស៊ី ​​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​​១៧ ឧសភា កន្លង​មក ដោយ​​លោក​ប៉ាល់ ​​សាកូហ្ស៊ី ​​ឪពុក​​របស់ប្រធានាធិបតី​​បារាំង លោក​​នីកូឡាស់​​សាកូហ្ស៊ី ​ក្នុងបទសម្ភាសន៍​​មួយ​ជាមួយ​កាសែត​​​ BILD របស់អាល្លឺម៉ង់ ​​ចំណែក​ឯ​ម្តាយរបស់​លោកស្រី​​កាឡា ប្រូនី ​​​ក៏​​អះ​អាង​​រឿងនេះ​ប្រាប់​​កាសែត​​អ៊ីតាលីមួយ​ដែរ​៕​