ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុ​គ្គ​លិក​អគ្គិសនី​ខេត្តកំពង់ឆ្នាំង​ម្នាក់​​ឆ.ក់ខ្សែ​ភ្លើង​​​ស្លា.ប់ ​ខណៈ​កំពុង​បំពេញការងារ

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ បុ​គ្គ​លិក​អគ្គិស​នី​ម្នាក់​បាន​ស្លាប់ ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​ឡើង​បង្គោល​ដោះ​ខ្សែភ្លើង​ដើម្បី​រំកិល​បង្គោល តែ​សង្ស័យ​ខុស​បច្ចេកទេស​បណ្ដាល​ឱ្យ​ឆក់​។ ​ហេតុ​ការ​ណ៍នេះ កើតឡើងកាលពីវេលា​ម៉ោង​ប្រមាណ​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤…

ខេត្តកំពង់ឆ្នាំង​ ៖ បុ​គ្គ​លិក​អគ្គិស​នី​ម្នាក់​បាន​ស្លាប់ ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី​ឡើង​បង្គោល​ដោះ​ខ្សែភ្លើង​ដើម្បី​រំកិល​បង្គោល តែ​សង្ស័យ​ខុស​បច្ចេកទេស​បណ្ដាល​ឱ្យ​ឆក់​។ ​ហេតុ​ការ​ណ៍នេះ កើតឡើងកាលពីវេលា​ម៉ោង​ប្រមាណ​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ព្រែក​ល្វា ​ក្នុងភូមិ​ភូមិ​តាម​ល់​លើ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សុខ តេ​ង​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​រស់នៅ​ភូមិ​ទឹកល្អក់ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ជា​ក្រុមការងារ​អគ្គិសនី​ខេត្តកំពង់ឆ្នាំង ​។

មុន​កើតហេតុ​ ជន​រង​គ្រោះ​ឡើង​ទៅ​លើ​បង្គោល​ភ្លើង​ ដើម្បី​ដោះ​ខ្សែភ្លើង​រំកិល​បង្គោល​ចេញ​ដើម្បី​កុំ​ឲ្យ​ទើស​ផ្លូវ​ប្រជាពលរដ្ឋ​បើកបរ​ឆ្លងកាត់​ពេល​នោះ​។ ពេល​ឡើង​ទៅ​លើ​បង្គោល បាន​ប៉ះ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ឆក់​ជន​រង​គ្រោះ​សន្លប់​បាត់​ជាប់​នៅ​លើ​បង្គោល​ពេល​នោះ​ ក្រុមការងារ​ខាង​អគ្គិសនី បាន​នាំ​គ្នា​ឡើង​ទៅ​យក​ជន​រង​គ្រោះ​ចុះ​មក​ដី​ និង​បាន​ដឹក​ជន​រង​គ្រោះ​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ។

ក្រោយ​ពី​ពិនិត្យ​សាកសព​រួចរាល់​ ហើយ​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ