ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖ ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ៨០​នាក់​ករណី​បទល្មើស​ព្រហ្មទណ្ឌ ៦៣​ករណីក្នុង​ស​ប្ដា​ហ៍​ទី​២ ​នៃ​ខែមករានេះ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៨០​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​លើ​មុខសញ្ញា​ព្រហ្មទណ្ឌ​ទូទៅ​ចំនួន​៦៣​ករណី ដែល​កើតឡើង​ទូ​ទាំង​ប្រទេស ដោយ​បង្ក្រាប​បាន​៥០​ករណី ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមករា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៨០​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​លើ​មុខសញ្ញា​ព្រហ្មទណ្ឌ​ទូទៅ​ចំនួន​៦៣​ករណី ដែល​កើតឡើង​ទូ​ទាំង​ប្រទេស ដោយ​បង្ក្រាប​បាន​៥០​ករណី ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ (​សុខៈ​) ។

អ្នកនាំពាក្យ​រង​បាន​លើក​ឡើង​ថា តាម​របាយការណ៍​ប្រចាំ​ស​ប្ដា​ហ៍​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បទល្មើស​ព្រហ្មទណ្ឌ​ទាំង​៥០​ករណី​ដែល​បង្ក្រាប​បាន​មាន​ករណី​កើតឡើង​ញឹកញាប់​ជាងគេ គឺ​លួច​ចំនួន ១២​ករណី អំពើ​ហិ​.​ង្សា​២៤​ករណី និង​រំ​លោ​.​ភ​សេព​សន្ធ​វៈ មាន​៨​ករណី ។

អ្នកនាំពាក្យ​រង​ក៏​បាន​រំលឹក​ថា ការ​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នេះ ត្រូវ​បាន​ដាក់​ចេញ​ជា​ទិស​ដៅ​អាទិភាព​មួយ​ក្នុង​ចំណោម​ទិស​ដៅ​ទាំង​៦​របស់​ក្រសួងមហាផ្ទៃ ស្រប​តាម​ទស្សនៈ​អ្វី​ៗ​ធ្វើ​ដើម្បី​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ។

អ្នកនាំពាក្យ​រង​រូប​នេះ​បញ្ជាក់​ថា ៖«​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី តែងតែ​ក្រើនរម្លឹក​ដឹកនាំ​ប្រជុំ​ជំនាញ​ជា​រឿយ​ៗ ដើម្បី​អនុវត្ត​ការងារ​ឱ្យ​កាន់តែ​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ក្នុង​ស្មារតី​សហការ​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ឆ្លើយ​តប​ទៅ​នឹង​បទល្មើស​ឱ្យ​បាន​លឿន​រហ័ស ប្រសិទ្ធិ​ភាព និង​ម្ចាស់​ការ ទទួលខុសត្រូវ​លើ​តួនាទី​ភារកិច្ច​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ