ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ប្រកាស​ថា ករណី​អគ្គិភ័យ​នៅ​រោង​ចក យី​ដា ហ្គា​មន កម្មការិនី​ម្នាក់​ស្លា​.​ប់ និង​រង​របួស​២០​នាក់

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​យប់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ករណី​ឧបទ្ទវហេតុ​អគ្គិភ័យ នៅ​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​យប់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ករណី​ឧបទ្ទវហេតុ​អគ្គិភ័យ នៅ​រោងចក្រ យី​ដា ហ្គា​មេន Yi Da Manufacturer Co;Ltd ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាល​ឲ្យ​កម្មការិនី​ស្លា​.​ប់ម្នាក់ និង​រង​របួសស្រាល​ចំនួន ២០​នាក់ សរុប​ចំនួន ២១​នាក់ (​ស្រី ៤​នាក់​) ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអោយ​ដឹង​ថា នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង ៦​និង​៤០​នាទី​ព្រឹក មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ទុក និង​ចែកចាយ​សារធាតុ​គីមី សម្រាប់​បោកគក់ នៃ​រោងចក្រ យី​ដា ហ្គា​មេន ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ឧបទ្ទវហេតុ​អគ្គិភ័យ​នេះ បាន​បង្ក​ឱ្យ​មាន​កម្មករនិយោជិត​រង​គ្រោះ សរុប​ចំនួន ២១​នាក់ (​ស្រី ៤​នាក់​) ក្នុង​នោះ​រង​របួសស្រាល​ចំនួន ២០​នាក់ និង​ស្លាប់​ចំនួន ១​នាក់ បន្ទាប់​ពី​ប​ញ្ចូ​ន​ទៅ​ដល់​មន្ទីរពេទ្យ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អោយ​ដឹង​បន្ត​ថា កម្មករនិយោជិត​ទាំងអស់ បាន​ទទួល​ការ​ជួយ​សង្គ្រោះ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​គ្រប់​អង្គភាព​ពាក់ព័ន្ធ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​យកចិត្តទុកដាក់​បំផុត គិត​ត្រឹម​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​នេះ ជន​រង​គ្រោះ​ចំនួន ១៧​នាក់ បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ និង​ចំនួន​២​នាក់ នៅ​មន្ទីរពេទ្យ​បង្អែក​កៀនស្វាយ រីឯ​ជន​រង​គ្រោះ​ចំនួន ១​នាក់​ទៀត ដែល​សម្រាក​នៅ​មណ្ឌល​សុខភាព​ឈើទាល មាន​អាកា​រៈ​ធូរស្រាល និង​បាន​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។ ដោយឡែក សព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម សាខា​ខេត្តកណ្តាល បាន​រៀបចំ​វិភា​ជន៍​បូជាសព ផ្នែក​ហានិភ័យ​ការងារ​ចំនួន ១០​លាន​រៀល ប្រគល់​ជូន​គ្រួសារ​សព និង​បន្ត​ជួយ​ដោះស្រាយ ទុក្ខ​លំបាក​របស់​កម្មករនិយោជិត​ជា​ជន​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល និង​ក្រុម​គ្រួសារ ស្រប​តាម​ច្បាប់ ស្តី​ពី​របប​សន្តិសុខ​សង្គម ។

ក្រសួង សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​អាណិត​ស្រលាញ់​ជាទី​បំផុត ជាមួយ​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ទាំងអស់ នៃ​សព ហើយ​សូម​ជូនពរ​ដល់​អ្នក​រង​របួស​ទាំងអស់​ឆាប់​បានជា​សះស្បើយ ។

ទន្ទឹម​នឹង​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ និង​យុទ្ធនាការ​រួម​គ្នា ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​គ្រោះ​អគ្គិភ័យ​ដែល​អាច​កើត​មាននៅ​តាម​សហគ្រាស គ្រឹះស្ថាន​ជាយថាហេតុ ។

បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​ថា ក្នុង​ករណី​អគ្គិភ័យ​នេះ​បណ្តាល​ឲ្យ​ខូចខាត​អគារ​១​កន្លែង និង​សម្ភារៈ​នៅ​ខាងក្នុង​អគារ​ជា​ច្រើន និង​មានកម្ម​ការិនី​១​នាក់​បាន​ស្លាប់​ឈ្មោះ សុខ ឆវី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​មាន​អ្នក​ដែល​ជួយ​ពន្លត់​ចំនួន​៤​នាក់​ទៀត មាន​បញ្ហា​ថប់ដង្ហើម​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ មាន​ដូច​ខាងក្រោម​៖ ១-​ឈ្មោះ សោម ប៊ុ​ន​ថា​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ , ២-​ឈ្មោះ សួន ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ , ៣-​ឈ្មោះ សៀង វុ​ធ្ធិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ , ៤-​ឈ្មោះ សាំង រិ​ទ្ធី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រក​កៀនស្វាយ ។ អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​ពន្លត់​១០០% នៅ​ម៉ោង ៩​និង​៥០​នាទី​ព្រឹក ។

លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់ ដោយ​មានការ​ចូលរួម​ពី​សហការី រួម​ទាំង​បងប្អូន​កម្មករ​រោងចក្រ ប្រជា​ការពារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ជួយ​ធ្វើការ​ពន្លត់ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៥​គ្រឿង ៖ រថយន្ត​ស្នងការ​ខេត្ត​០២​គ្រឿង , រថយន្ត​អធិការដ្ឋាន​ស្រុក​០១​គ្រឿង​, រថយន្ត​ក្រសួងមហាផ្ទៃ​០២​គ្រឿង​, រថយន្ត​បុរី​ប៉េង​ហួត​០២​គ្រឿង​, រថយន្ត​កោះន​រា​០២​គ្រឿង​, រថយន្ត​បញ្ជាការ​ដ្ផា​ន​អង្គរក្ស​០២​គ្រឿង​, រថយន្ត​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​០១​គ្រឿង​, រថយន្ត​ស្រា​បៀរ ម៉ា​ឌ្រី​ត​០១​គ្រឿង​, រថយន្ត​អង្គភាព​ពន្លត់​អគ្គិភ័យ​711 ចំនួន​០២​គ្រឿង , រថយន្ត​សង្គ្រោះ​មាន​ចំនួន​១០​គ្រឿង​, រថយន្ត​ពេទ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​០១​គ្រឿង​, រថយន្ត​មណ្ឌល​សុខភាព​ឃុំ​ឈើទាល​០១​គ្រឿង​, រថយន្ត​មណ្ឌល​សុខភាព​សង្កាត់​សិ​ត្បូ​០១​គ្រឿង​, រថយន្ត​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​០១​គ្រឿង​, រថយន្ត​មន្ទី​ពេទ្យ​បង្អែក​ស្រុក​០១​គ្រឿង​, រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្អាង​០១​គ្រឿង​, រថយន្ត​ពេទ្យ​ឃុំ​សំរោង​ធំ​០១​គ្រឿង​, រថយន្ត​ពេទ្យ​ឃុំ​គគីរ​ធំ​០១​គ្រឿង​, រថយន្ត​ពេទ្យ​ឃុំ​គគីរ​០១​គ្រឿង​, រថយន្ត​ពេទ្យ​ឃុំ​បន្ទាយដែក​០១​គ្រឿង​។

ទន្ទឹម​នោះ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​អញ្ជើញ​ចុះ​ដឹកនាំ​បញ្ជា​ក្នុង​កិច្ច​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​កម្មករ ដែល​នៅ​ក្នុង​គ្រោះថ្នាក់​នេះ​ដោយ​មានការ​សហការ​ពី​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ បញ្ជាការដ្ឋាន​អង្គរក្ស រាជធានី​ភ្នំពេញ បុរី​ប៉េង​ហួត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មាននៅ​តាម​រោងចក្រ​ក្បែរ​ទីតាំង​កើតហេតុ​។ ខណៈ​អគ្គិភ័យ ត្រូវ​បាន​គ្រប់គ្រង​បាន​១០០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ