ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ធ្លា​ក់​ពី​​លើ​​ម៉ូ​​តូ​នៅ​​ទំនប់​បា​រាំង ​ពេទ្យ​​ជួយ​​ជីវិត​​មិនបាន​

14 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុ​រសវ័យចំណាស់​ម្នាក់​បានស្លា.ប់ដោយ​សារ​គ្រោះថ្នាក់​ច​រាចរណ៍​មួយ​បាន​កើតឡើងនៅ​វេលាម៉ោង​​៦និង​១០នាទី​​ថ្ងៃទី​២៥​ ឧសភា​ នៅតាមផ្លូវចុះទៅ​​ផ្ទះ​ក្រោម ​​ចំ​ណុច​ផ្លូវ​បំបែក​ចុះទៅ​ទំនប់​បារាំង​ស្ថិតក្នុងភូមិផ្សា​រ​ឆ្នាំង សង្កាត់​​ផ្សារ​ឆ្នាំ​ងក្រាំង តាមព័ត៌មានពី​​កំពង់​ឆ្នាំង។ មន្រ្តី​ប៉ូលិស​ក្រុងកំពង់​ឆ្នាំង​បាន​ឱ្យដឹងថា

ខេត្តកំពង់ឆ្នាំង ៖ បុ​រសវ័យចំណាស់​ម្នាក់​បានស្លាប់ដោយ​សារ​គ្រោះថ្នាក់​ច​រាចរណ៍​មួយ​បាន​កើតឡើងនៅ​វេលាម៉ោង​​៦និង​១០នាទី​​ថ្ងៃទី​២៥​ ឧសភា​ នៅតាមផ្លូវចុះទៅ​​ផ្ទះ​ក្រោម ​​ចំ​ណុច​ផ្លូវ​បំបែក​ចុះទៅ​ទំនប់​បារាំង​ស្ថិតក្នុងភូមិផ្សា​រ​ឆ្នាំង សង្កាត់​​ផ្សារ​ឆ្នាំ​ងក្រាំង តាមព័ត៌មានពី​​កំពង់​ឆ្នាំង។

មន្រ្តី​ប៉ូលិស​ក្រុងកំពង់​ឆ្នាំង​បាន​ឱ្យដឹងថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះបើ​ពិនិត្យ​​​ទៅតូច​តាច​ទេ​​ ប៉ុន្តែ​ជនរង​​គ្រោះដែល​អង្គុយ​ក្រោយ​ម៉ូតូ​បែរ​ជាធ្លាក់​បោក​ក្បាល​ទៅ​នឹង​ថ្នល់​កៅស៊ូ​ ​ទើប​​​បណា្តល​ឱ្យ​រង​​របួស​ធ្ងន់​ធ្ង​រ​និងស្លាប់បែបនេះ។​ មុន​ពេល​កើត​ហេតុ​ជនរង​គ្រោះឈ្មោះ យ៉ុន​ លន អាយុ​​៧៩ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់​ផ្សារ​ឆ្នាំង បានជិះម៉ូតូ​ក្រោយគេបង្អស់​ក្នុងចំ​ណោម​​មនុស្ស​​​៤នាក់ ដែល​​បើក​បរដោយ​ឈ្នោះ​សុខ​ សុភ័ក្រ​ អាយុ២៥ឆ្នាំ ជា​សិស្ស​ បើក​ម៉ូតូ​ម៉ាក C125 ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-0870។​​

លុះពេល​មកដល់​ផ្លូវ​ទំនប់​បា​រាំងឡើងមក​ថ្នល់​កៅ​ស៊ូ ​អ្នកបើក​​ម៉ូតូ​នៅអែបខាង​ឆ្វេងដៃ​​មិន​ទាន់​ឆ្លងថ្នល់ទេ​ ស្រាប់​តែ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក C100 ស៊េរី​​១៩៩៩ ​ដែល​មាន​សណ្តោង​រ៉ឺម៉ក​​​ផង​នោះ​ក៏​បុក​ពេញទំហឹង​តែម្តង​បង្ករ​ឱ្យ​បុរសជិះម៉ូតូ​ C125 ពីក្រោយ​គេនោះធ្លាក់​បោក​ក្បាល​នឹង​​ថ្នល់​របួសធ្ងន់​ធ្ងរ។ ចំណែកមនុស្ស​ផេ្សង​ទៀត​​រួមទាំងម៉ូតូទាំងពីរ​គ្រឿង​​រង​របួស​ស្រាល។

បុរសរងគ្រោះ ពេល​ដឹកចូលមន្ទីរពេទ្យខេត្ត ​ដោយ​​​សភាពជំងឺ​​ធ្ងន់ធ្ងរ​ពេក ក៏ត្រូវបញ្ជូន​​បន្ត​ទៅ​មន្ទីរពេទ្យកាល់ម៉ែត រាជ​ធានី​ភ្នំពេញ​ ។ ​ប៉ុន្តែ​ត្រូវ​​ខាង​មន្ទីរពេទ្យប្រាប់​ថា​ ធ្ងន់ធ្ងរ​មិន​អាច​ជួយ​សង្គ្រោះ​​​បាន​ ​ទើប​ដឹក​ត្រឡប់​មក​ផ្ទះវិញ ហើយ​ក៏​បាន​ស្លាប់​នៅ​ថ្ងៃ​​ដ​ដែល។ គួរ​កត់​សម្គាល់​ថា ​នៅ​​ចំណុចផ្លូវចុះ​ទៅទំនប់​បារាំង​នេះ​មាន​ការលក់​ដូរ​តាម​​តូប​ និង​ម៉ូតូឌុប​ ឈប់​ែហ​ហម​តាម​ចិញ្ចើម​ផ្លូវ​បានសំរាក ហើយ​ម្លោះ​ហើ​យអ្នកដែលឈប​ជាហេតុ​​​ធ្វើ​​ឱ្យ​​ ផ្លូវ​រួម​តូច​​ចង្អៀតបង្កគ្រោះ​ថ្នាក់​ចរាចរណ៍ជា​ញឹក​ញាប់៕