ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ បើក​ទូលាយ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម

3 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​គូសបញ្ជាក់ថា ​កម្ពុជា​បាន​បើក​ទូលាយ​…

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​គូសបញ្ជាក់ថា ​កម្ពុជា​បាន​បើក​ទូលាយ​ សម្រាប់​ការ​ធ្វើ​វិនិ​យោគ​លើ​វិស័យ​កម្ម ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​ការ​បញ្ជាក់​បែង​នេះ ​ធ្វើ​ឡើង​ខណៈ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម​ជាមួយឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូត​អ៊ី​រ៉​ង់ ​នា​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែមករា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ។

ក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​រីករាយ​ចំពោះ​ក្នុងការ​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​- អ៊ី​រ៉​ង់ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ជា​ពិសេស​ការ​សហការ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​ទទួល​បាន​ផល​ចំណេញ​ទាំងអស់​គ្នា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​កម្ពុជា​បើក​ទូលាយ​សម្រាប់​កា​រវិ​និ​យោ គ​លើ​វិស័យ​ក សិ​កម្ម ស្រប​តាម​គោលនយោបាយ ជា​ពិសេស​លើ​ការ​កែ​ច្នៃ​ផលិតផល​ក សិ​កម្ម​ប្រកបដោយ​គុណភាព​សម្រាប់​បម្រើ​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​»​ ។

បើ​តាម ឯកឧត្តម​រដ្ឋមន្ត្រី កម្ពុជា​ចង់ឱ្យ​ការ​អនុវត្ត MoU ជាមួយ​ប្រទេស​ជា​ដៃគូ​ទាំងអស់ មាន​ប្រសិទ្ធភាព និង​ផ្តល់​ផលប្រយោជន៍ និង​ផល​ចំណេញ​ទាំងអស់​គ្នា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ