ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​គី​ស្ថាន​វា.យប្រហារ​មី​ស៊ី​ល​សងសឹ.ក​អ៊ី​​រ៉​ង់​វិញ​ស្លា.ប់​៧​នាក់

3 ខែ មុន

ប្រទេស​ប៉ា​គី​ស្ថាន​-​អ៊ី​​រ៉​ង់ ៖ សភាពការណ៍​កាន់តែ​តានតឹង​រវាង​ប្រទេស​ជិតខាង​អ៊ី​​រ៉​ង់​និង​ប៉ា​គី​ស្ថាន​។

ប្រទេស​ប៉ា​គី​ស្ថាន​-​អ៊ី​​រ៉​ង់ ៖ សភាពការណ៍​កាន់តែ​តានតឹង​រវាង​ប្រទេស​ជិតខាង​អ៊ី​​រ៉​ង់​និង​ប៉ា​គី​ស្ថាន​។ ទូរទស្សន៍​រដ្ឋអ៊ី​​រ៉​ង់​រាយការណ៍​ថា នារី​យ៉ាងតិច​៣​នាក់​និង​កុមារ​៤​នាក់ បាន​ត្រូវ​ស្លាប់​នា​ថ្ងៃ​ទី​១៨​មក​រា​នៅ​ភាគ​អាគ្នេយ៍​អ៊ី​រ៉​ង់ ក្រោយ​ប៉ា​គី​ស្ថាន​វាយប្រហារ ដោយ​គ្រាប់​មី​ស៊ី​ល​។

ទូរទស្សន៍​នោះ​គូសបញ្ជាក់​ថា​ប៉ា​គី​ស្ថាន​វាយប្រហារ​លើ​ភូមិ​មួយ​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ជាមួយ​គ្រាប់​មី​សី​ុ​ល​។ នារី​៣​នាក់​និង​កុមារ​៤​នាក់​ដែល​សុទ្ធតែ​មិនមែន​សញ្ជាតិ​អី​ុ​រ៉​ង់​បាន​ត្រូវ​ស្លា.ប់​។ ការ​វាយប្រហារ​នេះ​សំដៅលើ​ភូមិ​មួយ​ស្ថិត​នៅ​ក្បែរ​មូលដ្ឋាន​សា​រ៉ា​វ៉ា​ន​ជិត​ព្រំដែន​។

ប៉ា​គី​ស្ថាន​អះអាង​ថា​ បាន​វាយប្រហារ​នា​ពេល​យប់​ប្រឆាំង​បណ្ដា​កន្លែង​លាក់ខ្លួន​របស់​ពួក​ភេរវ​ករ​នៅ​អ៊ិ​​រ៉​ង ក្រោយ​ការ​វាយប្រហារ​មួយ​របស់​អ៊ី​​រ៉​ង់​លើ​ដែនដី​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​កុមារ​២​នាក់​។ តបត​ចំពោះ​ការ​វាយប្រហារ​នោះ ប៉ា​គី​ស្ថាន​បាន​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​អី​ុ​រ៉​ង់​ឲ្យ​មក​ស្រុក​វិញ និង​សម្រេច​រារាំង​ឯក​អ​គ្ក​រដ្ឋ​ទូត​អ៊ី​​រ៉​ង់​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​មិន​ឲ្យ​វិល​ត្រឡប់​មក​វិញ​។ រដ្ឋមន្ត្រី​ការ​បរទេស​អី​ុ​រ៉​ង់​លោក​ហូ​សាំង​អា​មៀ​អាប់​ដូ​ឡា​ហ៍​ហី​ុ​យ៉ា​ន​អះអាង​ថា កងទ័ព​អី​ុ​រ៉​ង់​វាយប្រហារ​នោះ​សំដៅ លើ​ក្រុម​ភេរវ​ករ​អី​ុ​រ៉​ង់​JAISH AL ADL​នៅ​ប៉ា​គី​ស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ