ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​យោធា​ចិន​២៤​គ្រឿង ​និង​នាវា​៥​គ្រឿង​ប្រទះ​ឃើញ​ជុំវិញ​កោះ​តៃវ៉ាន់

3 ខែ មុន

ប្រទេស​ចិន ៖ ក្រសួង​ការពារ​តៃវ៉ាន់​ថ្លែង​នា​ថ្ងៃ​ទី​១៨​ មក​រា​ ថា តៃវ៉ាន់​រាប់​ឃើញ​យន្តហោះ​យោធា​ចិន​

ប្រទេស​ចិន ៖ ក្រសួង​ការពារ​តៃវ៉ាន់​ថ្លែង​នា​ថ្ងៃ​ទី​១៨​ មក​រា​ ថា តៃវ៉ាន់​រាប់​ឃើញ​យន្តហោះ​យោធា​ចិន​២៤​គ្រឿង​នៅ​ជុំវិញ​ដែន​កោះ​នោះ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ តាម​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​និយាយ​ថា យន្តហោះ​២៤​គ្រឿង​និង​នាវា​៥​គ្រឿង គត់​សម្គាល់​ឃើញ​នៅ​ជុំវិញ​ដែន​កោះ​នេះ​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ក្នុង​ចំណោម​យន្តហោះ​ទាំងនោះ​យន្តហោះ​១១​គ្រឿង​បាន​ហោះ​ចូល​ខ្សែបន្ទាត់​មិន​ផ្លូវការ​បែងចែក​ចិនដីគោក​និង​កោះ​តៃវ៉ាន់​។ ខ្សែបន្ទាត់​នោះ​ចិនដីគោក​មិន​ទទួលស្គាល់​ឡើយ​។

នេះ​ជា​ការ​បង្ហាញ​កម្លាំង​សំខាន់​មួយ​របស់​ចិន នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ចាប់តាំងពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​មក​។ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​តៃវ៉ាន់​លោក​ឡៃ​ជិ​ញ​តេ សន្យា​ការពារ​ដែន​កោះ​នោះ​ប្រឆាំង​ការ​គំរាមកំហែង​និង​ការ​សម្លុត​បំភ័យ​របស់​ចិន​។ ចិន​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន​ដែល​អាច​ប្រើ​កម្លាំង​បើ​ចាំបាច់​។

២​ថ្ងៃក្រោយ​ការ​បោះ​ឆ្នោត​នោះ​ប្រទេស​ណា​អ៊ូ​រូ​ជា​ប្រទេស​ដែន​កោះ​តូច​មួយ​នៅ​ប៉ា​សី​ុ​ហ្វិ​ក មាន​ប្រជាជន​ត្រឹម​១២.៥០០​នាក់​ប្រកាស​នា​ថ្ងៃ​ទី​១៥​មក​រា ពី​ការ​កាត់​ផ្ដាច់់ទំនាក់ទំនង​ការទូត​របស់​ខ្លួន​ជាមួយ​តៃវ៉ាន់ ដែល​ខ្លួន​ចាត់​ទុក​នា​ពេល​នេះ​ថា​ជា​ដែនដី​មួយ​មិន​អាច​កាត់​ផ្ដាច់​បាន​របស់​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ