ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្លាំង​នគ​បាល​ជាតិ​ជាង​៧០​នាក់​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គិត​មក​ដល់​ពេល​នេះ មាន​កងកម្លាំង​នគរបាល​ជាតិ​ជាង​៧០​នាក់ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ក្នុង​ចំណោម​ជាង​៧០​នាក់​នេះ គឺ​មាន​ជាង​៤០​នាក់​ត្រូវ​បណ្តេញចេញ​ដោយសារ​បាន​រក​ឃើញ​ថា មាន​ប្រើប្រាស់​សា​ធាតុ​ញៀន​។ លោក​បណ្ឌិត ទូច សុ​ឃៈ​…

រាជធានី​ភ្នំពេញ ​៖ គិត​មក​ដល់​ពេល​នេះ មាន​កងកម្លាំង​នគរបាល​ជាតិ​ជាង​៧០​នាក់ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ក្នុង​ចំណោម​ជាង​៧០​នាក់​នេះ គឺ​មាន​ជាង​៤០​នាក់​ត្រូវ​បណ្តេញចេញ​ដោយសារ​បាន​រក​ឃើញ​ថា មាន​ប្រើប្រាស់​សា​ធាតុ​ញៀន​។

លោក​បណ្ឌិត ទូច សុ​ឃៈ​ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បានអោយ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤​ថា «​បើ​តាម​ទិន្នន័យ​ជា រួម​មាន​កងកម្លាំង​នគរបាល​ជាតិ​ដែរ នាយ​រង​វិន័យ​មាន​ចំនួន​សរុប​ជាង​៨០​នាក់​ក្នុង​នោះ​មាន​ជាង​៧០​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ ហើយ​ក្នុង​ចំណោម​ជាង​៧០​នាក់​ហ្នឹង គឺ​មាន​ជាង​៤០​នាក់​ត្រូវ​បាន រក​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ហើយ​ក្រៅពី​នេះ មាន​ចំនួន​៩​នាក់​ត្រូវ​ដក​មុខ​តំណែង និង​បន្ថយ​ឋានន្ត​ស័​ក្ត​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​បណ្ឌិត ទូច សុ​ឃៈ បានឱ្យ​ដឹង​ថា មន្ត្រី​ដែល​បាន​រក​ឃើញ​ថា មាន​សារធាតុ​ញៀន​នេះ មាន​តួនាទី និង​ឋានៈ​ចាប់ពី​នា​រង​ការិយាល័យ​ចុះ​ទៅ ។ សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​នេះ បន្ទាប់​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​លុបឈ្មោះ​មន្ត្រី​ពន្ធនាគារ​ចំនួន​៥​រូប ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ចេញពី​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​មូលហេតុ​ប្រើប្រាស់​គ្រឿងញៀន​។

មន្ត្រី​ពន្ធនាគារ​ដែល​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​ទាំង​៥​រូប​មាន​៖ ១-​លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​២ ផុ​ន វណ្ណៈ អត្តលេខ​០៣៣៥ អនុប្រធាន​ការិយាល័យ​សន្តិសុខ​ពន្ធនាគារ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​។ ២-​លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​៣ ហូ សុ​ជាតិ អត្តលេខ​០៣៥១ មន្ត្រី​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​។ ៣-​លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​៣ គង់ ដា​រ៉ា អត្តលេខ​២០០៤ មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តកណ្តាល​។ ៤-​លោក​អនុរក្ស​ថ្នាក់​លេខ​២ កេង ស៉ី​ឌុន អត្តលេខ​៣០០៩ មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តកណ្តាល​។ ៥-​លោក​អនុរក្ស​ថ្នាក់​លេខ​៣ ខ្ចៅ សិរី​រ័​ត្ន អត្តលេខ​៣០៦៣ មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ ។

លោក​បណ្ឌិត​ទូច ​សុ​ឃៈ ​ធ្លាប់​បាន​គូសបញ្ជាក់​ថា កម្លាំង​នគរបាល​ជាតិ​ខាងលើ ត្រូវ​បាន​ស្នងការ​នគរបាល​ជាតិ​ស្នើ​ជា​បន្ទាន់​មក​កាន់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្ត​វិន័យ​កងកំលាំង​នគរបាល​ជាតិ​លេខ​០០៦ ពោល​គឺ​ស្នើ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​តែ​ម្ដង​។ ឯកឧត្តម ស សុខា បាន​ចេញ​ប្រកាស​បណ្តេញ​មន្ត្រី​នគរបាល​ទាំងនេះ ដោយ​អនុវត្ត​នូវ​អនុសាសន៍​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

លោក​បណ្ឌិត ទូច សុ​ឃៈ បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​កងកំលាំង​នគ​បាល​ជាតិ ចំណុះ បណ្ដា​អង្គភាព​ផ្សេង​ៗ​នៃ​ក្រសួងមហាផ្ទៃ គឺ​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​នេះ ជា​ដំណាក់កាល​ៗ​បន្ត​ទៀត​។ បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ថា ចំពោះ​ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នេះ គឺ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​មានការ​សប្បាយ​រីករាយ​ហើយ​ចូលរួម​យ៉ាង​សកម្ម និង​ស្ម័គ្រចិត្ត​ក្នុង​ការ​មក​ធ្វើ​តែ​ស្ត​រក​សារធាតុ​ញៀន​នេះ​។

ចំពោះ​រក​ឃើញ​សារធាតុ​ញៀន​នេះ បើ​ប្រៀបធៀប​នឹង​កងកំលាំង​នគរបាល​ទាំងអស់ គឺ​មាន​ចំនួន​តិចតួច​បំផុត​ដែល​នេះ​បញ្ជាក់​នគរបាល​ជាតិ បាន​ស្គាល់​អំពី​ច្បាប់ អនុវត្ត​ច្បាប់ យល់​ពី​បទបញ្ជា អនុវត្ត​បទបញ្ជា អនុត្ត​វិន័យ និង​ភារកិច្ច និង​យល់​ច្បាស់​ពី​ភាព​គំរូ​ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ដល់​មហាជន យុវជន យល់​ច្បាស់​ពី​ហានិភ័យ​នៃ​គ្រោះថ្នាក់ ដែល​កើតឡើង​ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ឬ​ការ​ប្រើប្រាស់​គ្រឿងញៀន​។

លោក​បណ្ឌិត​បាន​អះអាង​ថា ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​និង​ជា​ពិសេស​ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក​កម្លាំង​ក្ដី មន្ត្រី​ស៊ី​វិល​ក្ដី មន្ត្រី​ពន្ធនាគារ​ក្ដី​នឹង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​នៅ​គោលនយោបាយ របស់​រាជរដ្ឋាភិ​បាល និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងមហាផ្ទៃ​ច្បាប់​ពាក់ព័ន្ធ​និង​លិខិត​បទដ្ឋាននានា​រួម​ទាំង​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្រោម​ពាក្យស្លោក​ថា អ្វី​ៗ​ដើម្បី​ប្រជាពលរដ្ឋ​។

សូម​ជម្រាប​ផង​ដែរ​ថា មិន​ថា​តែ​ក្រសួងមហាផ្ទៃ​នោះ​ទេ ដែល​បណ្តេញ​កម្លាំង​នគរបាល​ជាតិ​ចេញ​ពី​ក្រប​ខណ្ឌ​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​សា​ធាតុ​ញៀន​ក្នុង​ខ្លួន ។ ក្រសួងការពារជាតិ ក៏​បាន​បណ្តេញ​មន្ត្រី​ជា​នាយទាហាន ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចេញពី​ក្រប​ខណ្ឌ​ផង​ដែរ ជា​បន្តបន្ទាប់​ផង​ដែរ ។ ជាក់ស្តែង ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​​កម្ពុជា បាន​សម្រេច​បណ្តេញ​នាយទាហាន​ចំនួន​២​នាក់​ទៀត ចេញពី​ក្រប​ខណ្ឌ​យោធា ក្រោយ​រក​ឃើញ​ប្រើប្រាស់​គ្រឿងញៀន ។

យោង​តាម​ប្រកាស​របស់​ក្រសួងការពារជាតិ ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ទៀ សីហា កាល​ពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​ថា នាយទាហាន​ទាំង​២​នាក់ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​យោធា​រួម​មាន​៖ ១-​វរ​នា​វី​ត្រី គ្រី ដា​រ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការ​រង កង​កាំភ្លើង​ការពារ​អាកាស មូលដ្ឋាន​សមុទ្រ កងទ័ពជើងទឹក ។ ទី​២-​វរសេនីយ៍ត្រី រ៉េ​ន ស៊ី​ណាត អត្តលេខ​១៩៦៨៤៧ មេបញ្ជាការ​រង​មូលដ្ឋាន​កង​រាជ​អា វុ​ធ​ហត្ថ ខណ្ឌ​ជ្រោយចង្វា បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ