ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចាត់​ទុក​ទិន្នន័យ​ឌី​ជី​ថ​ល​​ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​ត្រីវិស័យ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​ជាមួយ​ជប៉ុន​អំពី​សារសំខាន់​នៃ​ទិន្នន័យ​ឌី​ជី​ថ​ល សម្រាប់​ការ​កសាង​ក្រប​ខណ្ឌ​គោលនយោបាយ ហើយ​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ទិន្នន័យ​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​ជាមួយ​ជប៉ុន​អំពី​សារសំខាន់​នៃ​ទិន្នន័យ​ឌី​ជី​ថ​ល សម្រាប់​ការ​កសាង​ក្រប​ខណ្ឌ​គោលនយោបាយ ហើយ​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ទិន្នន័យ​នេះ ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​ត្រីវិស័យ ដែល​ជួយ​ឱ្យ​ធ្វើការ​សម្រេច​បាន​ត្រឹមត្រូវ ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ខាងលើ​នេះ ក្នុង​ឱកាស អនុញ្ញាត​ឱ្យ​លោក Kono Taro រដ្ឋមន្ត្រីក្រសួង​បដិវត្ត​កម្ម​ឌី​ជី​ថ​ល​នៃ​ប្រទេស​ជប៉ុន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វី​ស ។

យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់​សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា ​ក្នុង​ជំនួប​នេះ សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឡើង​ដល់​កម្រិត «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដែល​ជា​កម្រិត​ល្អ​ប្រសើរ​បំផុត ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ។ និង​បាន​អរ​គុណ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​កម្ពុជា ចាប់តាំងពី​ដំណាក់​កាល ស្វែងរក​សន្ដិភាព រហូត​ដល់​កម្ពុជា មានការ​អភិវឌ្ឍន​រីក​ចម្រើន លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃ​។

សម្ដេច​ធិ​បតី ក៏​បាន​រំឭក​ថា កម្ពុជា​-​ជប៉ុន បាន​ចុះហត្ថលេខា​លើ​ឯកសារ សហប្រតិបត្តិការ​ចំនួន​៧ ដែល​ក្នុង​នោះ មាន​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ នឹង​កិច្ច​សហប្រតិបត្តិការ លើ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេក​វិទ្យា​ឌី​ជី​ថ​ល នៅ​កម្ពុជា ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អាទិភាព​លើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​ជា​សមាសធាតុ​ដ៏​សំខាន់ នៃ​ការ​ជំរុញ​ប្រភព​កំណើនសេដ្ឋកិច្ច​ថ្មី ព្រមទាំង​សម្រេច​បាន​ចក្ខុវិស័យ នៃ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។

ក្នុង​នោះ លោក​រដ្ឋមន្ត្រី​ជប៉ុន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រីក​ចម្រើន នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ជប៉ុន ជា​ពិសេស​លើ​វិស័យ​ឌី​ជី​ថ​ល ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេង​ៗ​ទៀត​។

លោក​រដ្ឋមន្ត្រី​ជប៉ុន បាន​គូសបញ្ជាក់​ថា ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ទិន្នន័យ​ពិតជា​មាន​សារសំខាន់ ហើយ​រដ្ឋាភិបាល​ជប៉ុន បាន​រៀបចំ​គំនិត​ផ្ដួចផ្ដើម ស្ដី​ពី​ទិន្នន័យ​អង្គការ OECD ដែល​គ្របដណ្ដប់​លើ​វិស័យ​ជា​ច្រើន និង​អាច​ប្រើប្រាស់ សម្រាប់​ការ​រៀបចំ​កសាង និង​អភិវឌ្ឍ​គោលនយោបាយ ប្រកបដោយ​ប្រសិទ្ធភាព និង​ដើម្បី​ជំរុញ និង​លើ​កម្ពស់​កម្រិតជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី​បាន​ឯកភាព ចំពោះ​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី អំពី​សារ​សំខាន់​​នៃ​ទិន្នន័យ​ឌី​ជី​ថ​ល សម្រាប់​ការ​កសាង​ក្របខ័ណ្ឌ​គោលនយោបាយ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ទិន្នន័យ​នេះ ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​ត្រីវិស័យ ដែល​ជួយ​ឱ្យ​ធ្វើការ​សម្រេច​បាន​ត្រឹមត្រូវ​។

ក្រៅពី​នេះ សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​បន្ថែម អំពី​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​តាម​រយៈ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ឆ្លង​ដែន ដើម្បី​សម្រួល​ដល់​វិនិយោគិន ពាណិជ្ជករ និង​ប្រតិបត្តិការ​អាជីវកម្ម របស់​សហគ្រាស​ធុន
​តូច និងមធ្យម ។

អត្ថបទសរសេរ ដោយ