ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​បែន​​ដឹក​ដី​​បុក​​ត្រាក់​​ទ័រ​​ពី​​​ក្រោយ​​​ពេញ​​ទំហឹង​​​ស្លា.ប់​ម្នាក់

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​​ជា​អ្នក​បើក​​បរ​ត្រាក់​ទ័រ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​​នៅ​នឹង​កន្លែង​ដោយ​សារ​រថយន្ត​បែន​ដឹក​ដី​បុក​ត្រាក់​ទ័រគាត់​ពី​ក្រោយ ។ ​​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ឧសភា ​ឆ្នាំ​២០១១ ​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច​​ចន្លោះ​​បង្គោល​ភ្លើង​ SKL 0590-0591​ ខាង​កើត​​ភូមិ​រហា​ល

ខេត្តបន្ទាយមានជ័យ ៖ បុរស​​ជា​អ្នក​បើក​​បរ​ត្រាក់​ទ័រ​ម្នាក់​បាន​ស្លាប់​ភ្លាម​​នៅ​នឹង​កន្លែង​ដោយ​សារ​រថយន្ត​បែន​ដឹក​ដី​បុក​ត្រាក់​ទ័រគាត់​ពី​ក្រោយ ។ ​​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ឧសភា ​ឆ្នាំ​២០១១ ​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច​​ចន្លោះ​​បង្គោល​ភ្លើង​ SKL 0590-0591​ ខាង​កើត​​ភូមិ​រហា​ល ឃុំ​រហាល ស្រុក​ព្រះ​នេត្រ​ព្រះ ។

​លោក​អនុ​សេនីយ៍​​ឯក កែវ ​ប៊ុន​យឿន អធិ​ការ​​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ បាន​ប្រាប់​ឱ្យ​​ដឹង​ថា ជន​រងគ្រោះ​ជា​​អ្នក​បើក​បរ​ត្រាក់​ទ័រ​​ឈ្មោះ​រ៉ម ​លឿយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​នៅភូមិ​ណាំ​តៅ ឃុំ​​ណាំតៅ ស្រុក​ភ្នំ​​ស្រុក ខេត្ត​បន្ទាយ​មានជ័យ ។ ចំណែក​​រថយន្ត​​បង្ក​ហេតុ​ម៉ាក FUSO ពណ៌​ស្លា​ទុំ ​លាយ​ស គ្មាន​ស្លាក​លេខ ​បើក​​បរ​ដោយ​ឈ្មោះ​ភ័ណ ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ស្រុក​ក្រឡាញ់ ​ខេត្ត​សៀម​រាប ​ក្រោយ​​ពេល​កើត​​ហេតុ​​បាន​រត់​គេចខ្លួន​បាត់​។

លោក​អធិ​ការ​​នគរ​បាល​ស្រុក​បាន​ប​ន្ត​​ទៀត​ថា ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​និយាយ​ប្រាប់​សមត្ថ​កិច្ច​​ថា មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​​រថយន្តបើក​ពី​ក្រោយ​ត្រាក់​ទ័រ​​ចំនួន​២​គ្រឿង​ក្នុង​ទិស​ដៅ​​​ស្រប​​គ្នា​​ពី​កើតទៅ​លិច​ ក្នុង​ល្បឿន​​យ៉ាង​លឿន​​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​រថយន្ត​នោះ​បាន​​បើក​វ៉ា​​ត្រាក់​ទ័រ​មួយគ្រឿង​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ត្រាក់​ទ័រ​មួយ​​គ្រឿង​ទៀត នៅ​ពី​មុខ​ពេញ​មួយ​ទំហឹង​ បណ្តាល​ឱ្យត្រាក់​ទ័រ​ដាច់​ជា​២ ឯ​អ្នក​បើក​​បរ​បាន​ខ្ទាត​ធ្លាក់​ពី​លើ​ត្រាក់​ទ័រ​មក​លើ​​ថ្នល់​ក៏​ត្រូវ​រថយន្ត​កិន​​ពី​លើ​​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​​ក្នុង​ថ្លុក​ឈាម។ បន្ទាប់​​ពី​បុក​ត្រាក់​ទ័រ​ហើយ​រថយន្ត​​បាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​​បន្ត​ទៅ​បុក​សសរ​បង្គោល​ភ្លើង​​មួយ​ដើម​ទៀត​ទើប​ទៅ​មុខ​លែង​រួច។

​ទាក់​ទិន​នឹង​ករណី​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ​ ប្រជា​ព​លរដ្ឋ​ដែលរស់​នៅតាម​បណ្តោយ​ផ្លូវ​​​នោះ​បាន​​រិះ​​​គន់​យ៉ាង​ខ្លាំង​ចំពោះ​រថយន្ត​ ​ជា​ពិសេស​​រថយន្ត​​ដឹក​អ្នក​ដំណើរ​​​ដែល​​តែង​តែ​​បើក​បរ​លឿន​មិន​ថានៅ​​ទី​ប្រជុំ​ជនទេ ព្រោះ​​អ្នក​បើក​​​បរ​​ទាំង​នោះ​គេ​គិត​ថា មិន​មែន​ជារថយន្ត​របស់​គេ​​ ។ ​​បើ​មាន​​ហេតុ​ការណ៍​​អ្វី​កើត​​ឡើង គឺ​មាន​ក្រុម​ហ៊ុន​​ ឬ​អ្នក​ធានា​​​​រ៉ាប់​រង​​ជា​អ្នក​ដោះ​ស្រាយ​ ​ឯ​រូប​គេ​ធ្វើ​យ៉ាងណា​ឱ្យ​​តែ​រត់​គេច​ខ្លួន​រួច ចង់​អ្នក​ណា​ស្លាប់ ​ក៏គេ​​មិន​ខ្វល់​ឡើយ ។ ​​ដូច្នេះ​ម្ចាស់​​រថយន្ត​​ ឬ​ក៏​ក្រុម​ហ៊ុន​ត្រូវ​តែសហ​ការ​​ជា​មួយ​សមត្ថ​កិច្ច​​​ដើម្បី​​ចាប់​ខ្លួន​អ្នក​​បើក​បរ​​ល្មើស​ច្បាប់​​ចរាចរណ៍​យក​​មក​ផ្តន្ទា​ទោស​​តាម​ច្បាប់​ ដូច​ជា​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ជា​ដើម​ ម្ចាស់រថយន្ត​​​ដឹក​ដី​នោះ​មិន​គួរ​ឱ្យ​ឈ្មោះ​​ភ័ណនេះរួច​ខ្លួន​ពី​​សំណាញ់​​ច្បាប់​ឡើយ ៕