ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​៤​នាក់ ដាក់គុក​ពី​៣០​ឆ្នាំ ដល់​មួយ​ជីវិត ករណី​ជួញដូរ​គ្រឿងញៀ.ន​ជិត​៤​គីឡូ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ថន ប៉ោ​ហៀ​ក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ឈ្មួញ​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ លោក ថន ប៉ោ​ហៀ​ក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ឈ្មួញ​គ្រឿងញៀន ចំនួន​៤​នាក់ ដោយ​ដាក់​ពន្ធនាគារ​ម្នាក់​ពី​៣០​ឆ្នាំ ដល់​អស់​មួយ​ជីវិត ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ជិត​៤ គីឡូក្រាម​។

សាលក្រម​បាន​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ នុ​ត កែវ​សាវ​រ៉ា ហៅ​ឡា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ដាក់​ពន្ធនាគារ អស់​មួយ​ជីវិត ។

សាលក្រម​ផ្តន្ទាទោស ឈ្មោះ ប៉ុន ប៊ុ​ន​នាង ហៅ​ពែ​ក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​. ឈ្មោះ ប៉ែន សៅ​ជុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​. និង​ឈ្មោះ សុខ យូ​ភូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដាក់​ពន្ធនាគារ​ម្នាក់​ៗ ចំនួន​៣០​ឆ្នាំ និង​ពិន័យ​ម្នាក់ ៤០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២២ សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ក្រុមហ៊ុន​គង់​ហុង ផ្លូវលំ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ ម៉ុ​ន ប៊ុ​ន​នាង ហៅ​ពែ​ក ស្នាក់​នៅ​មិន​ពិតប្រាកដ ពេល​ឃាត់ខ្លួន​សមត្ត​កិច្ច​ចាប់​យក​វត្ថ​តាង​រួម​មាន ៖ ក្រាម​ព័​ណ​ស​ថ្លា (​សង្ស័យ​ជា​សារធាតុ​ញៀន​) ចំនួន ១​ថង់​ធំ​ល្មម ។

បន្ទាប់​មក នៅ​វេលា​ម៉ោង​១៣​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ចុះ​បង្ក្រាប និង​ឆែកឆេរ​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី​ទៀត នៅ​ចំណុច​ផ្ទះ​លេខ​១១ ផ្លូវ​មង្គល​A ភូមិ​តា​ព្រំ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ នុ​ត កែវ​សាវ​រ៉ា​ ​ភេទ​ប្រុស​ ​មុខរបរ និង​ស្នាក់ នៅ​មិន​ពិតប្រាកដ​ដូច​គ្នា ។ ជនសង្ស័យ​ឈ្មោះ នុ​ត កែវ​សាវ​រ៉ា បាន​សារភាព និង​ទទួលស្គាល់​រាល់​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ទើប​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្ល​ន​ជនសង្ស័យ​ម្នាក់​ទៀត នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លទ្ធផល​រួម​នៃ​កិច្ច​បង្ក្រាប​ខាងលើ​នេះ សមត្ត​កិច្ច​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖
.​សារធាតុ​ញៀន​ប្រភេទ​កញ្ចប់​រូប​សេះ ចំនួន ១០.៦១៧ គ្រាប់
.​សារធាតុ​ញៀន​ប្រភេទ​កញ្ចប់​រូប​សេះ ពណ៌​ក្រហម ចំនួន ០៩​កញ្ចប់
.​សារធាតុ​ញៀន​ប្រភេទ អ៉ិ​ច​ស្តា​ស៊ី (MDMA) ពណ៌​ផ្កាឈូក ចំនួន ៤.000 គ្រាប់
.​សារធាតុ​ញៀន​ប្រភេទ អ៉ិ​ច​ស្តា​ស៊ី (MDMA) ពណ៌​បៃតងខ្ចី ចំនួន ៦.៦១៧ គ្រាប់
សារធាតុ​ញៀន​ប្រភេទ អ៉ិ​ច​ស្តា​ស៊ី (MDMA) ពណ៌​ក្រហម​រូប​សេះ ចំនួន 0៩​កញ្ចប់
.​សារធាតុ​ញៀន​ប្រភេទ អ៉ិ​ច​ស្តា​ស៊ី (MDMA) ម្ស៉ៅ​ម៉ដ្ឋ ពណ៌​ទឹកសមុទ្រ ទម្ងន់ ១១២.១៥ ក្រាម
សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​ម៉ី​ន (Ice) ទម្ងន់ ២១៨.៧៥ ក្រាម
.​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១ គ្រឿង
.​រថយន្ត ១ គ្រឿង និង​ម៉ូតូ​១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ