ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​សន្យា​បន្ត​ផ្ដល់​អាវុ.ធ​ដល់​អ៊ុយ​ក្រែ​ន​និង​ជួយ​ទ្រទ្រង់

3 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បារាំង​អះអាង​ជា​ថ្មី​ពី​ការ​ជួយ​ទ្រទ្រង់​របស់​ខ្លួន​ចំពោះ​អ៊ុយ​ក្រែ​ន​។ ក្នុង​សន្និសីទ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បារាំង​អះអាង​ជា​ថ្មី​ពី​ការ​ជួយ​ទ្រទ្រង់​របស់​ខ្លួន​ចំពោះ​អ៊ុយ​ក្រែ​ន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រធានាធិបតី​ប្រទេស​នេះ លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ប្រកាស​នា​ថ្ងៃ​ទី​១៦​មក​រា​ថា លោក​នឹង​ទៅ​កាន់​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ​និង​ថា បារាំង​នឹង​ផ្ដល់​ដល់​ក្រុង​គៀវ​មី​សី​ុ​ល​រយៈ​ឆ្ងាយ​ធុន​SCALP ៤០​គ្រាប់​ថ្មី​ទៀត​និង​គ្រាប់​ផ្លោង​ច្រើន​រយ​គ្រាប់​។

លោក​ម៉ា​ក្រុង​បន្ត​ថា​បារាំង​និង​សហភាព​អឹ​រ៉ុ​ប​នឹង​ធ្វើការ​សម្រេចចិត្ត​ថ្មី​ៗ នា​បណ្ដា​ស​ប្ដា​ហ៍​ឬ​ខែ​ខាង​មុខ​នេះ ដែល​ច្បាស់​ណាស់​នឹង​មិន​ទុក​ឲ្យ​រុ​ស្សុ​ី​ច្បាំង​ឈ្នះ​អ៊ុយ​ក្រែ​ន​ឡើយ​។

លោកស្រី​URSULA VON DER LEYEN​ប្រធាន​ស្នងការ​សហភាព​អឺរ៉ុប​ថ្លែង​កាលពី​ថ្ងៃ​ទី​១៦​មក​រា​ថា សហភាព​អឹ​រ៉ុ​ុ​ប​នឹង​ស្វែងរក​ប្រសិនបើ​ចាំបាច់ មធ្យោបាយ​មួយ​ពង្វាង​វេតូ​របស់​ហុង​គ្រី​ហើយនឹង​អនុម័ត​មូលនិធិ​ពិសេស​៥០​ពាន់​លាន​អឹ​រ៉ូ​សម្រាប់​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ