ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញ​នាយទាហាន​២​នាក់ ដែល​ប្រើប្រាស់​គ្រឿងញៀ.ន ចេញពី​ក្រប​ខណ្ឌ

3 ខែ មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​សម្រេច​បណ្តេញ​នាយទាហាន​ចំនួន ២​នាក់​ទៀត ចេញពី​ក្រប​ខណ្ឌ​យោធា ក្រោយ​រក​ឃើញ​ប្រើប្រាស់​គ្រឿងញៀន…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​សម្រេច​បណ្តេញ​នាយទាហាន​ចំនួន ២​នាក់​ទៀត ចេញពី​ក្រប​ខណ្ឌ​យោធា ក្រោយ​រក​ឃើញ​ប្រើប្រាស់​គ្រឿងញៀន ។

យោង​តាម​ប្រកាស របស់​ក្រសួងការពារជាតិ ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ទៀ សហា កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា នាយទាហាន​ទាំង​២​នាក់ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​យោធា រួម​មាន ៖
១. វរ​នា​វី​ត្រី គ្រី ដា​រ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការ​រង កង​កាំភ្លើង​ការពារ​អាកាស មូលដ្ឋាន​សមុទ្រ កងទ័ពជើងទឹក ។
២. វរសេនីយ៍ត្រី រ៉េ​ន ស៊ី​ណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការ​រង មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ