នេះជារូបថតមួយក្នុងចំណោមរូបថតដែលល្បីល្បាញបំផុត និងបុរាណជាងគេបំផុតរបស់សិល្បការិនីអាមេរិក លោកស្រី CINDY SHERMAN ដែលដណ្តើមបានកាលពីថ្ងៃទី១១ ឧសភា កន្លងមកនេះនូវឯតទគ្គកម្មថ្មីនៃរូបថត ដែលលក់បានថ្លៃជាងគេបំផុតលើពិភពលោក។ រូបនេះរបស់លោកស្រីអាចលក់បានដល់ទៅ៣,៨៩លានដុល្លារ ប្រមាណជា២,៧៦លានអឺរ៉ូក្នុងឱកាសនៃការដាក់លក់ដេញថ្លៃនៅ CHRISTIE’S ក្រុងញូវយ៉ក។
រូបថតនេះថតកាលពីឆ្នាំ១៩៨១ ខណៈពេលដែលលោកស្រី CINDY SHERMAN ពេលនោះមានអាយុ២៧ឆ្នាំ ។ រូបថតនេះលក់ទៅឱ្យពាណិជ្ជករខាងវត្ថុសិល្បៈក្រុងញូវយ៉កម្នាក់ លោក PHILIPPE SEGOLOT ។ ឯតទគ្គកម្មមុនទទួលបានដោយអ្នកថតរូបកំពូលម្នាក់ លោក ANDREAS GURSKY ដែលលក់កាលពីឆ្នាំ២០០៧នៅ SOTHEBY’S នូវរូបថតមួយរបស់លោកបានតម្លៃ៣,៣៤លានដុល្លារ(ប្រមាណ២,៣៧លានអឺរ៉ូ)។
លោកស្រី CINDY SHERMAN ពេលនេះមានប្រជាប្រិយភាពខ្ពស់ ពិសេសអាចចូលរួមក្នុងការប្រកួតរូបថតនៅសារមន្ទីរ MUSEUM OF MODERN ART ក្រុងញូវយ៉កដែលគ្រោងសំរាប់ឆ្នាំ២០១២។ រូបថតដែលលោកស្រី លក់បានថ្លៃខ្ពស់បំផុតនាពេលនេះជារូបថតលោកស្រីថតខ្លួនឯងពេលពេញវ័យ។ រូបថតនេះ លោកស្រីថតខ្លួនឯងដេកខ្លួនសំដិលលើការឺឡាស្លៀកសំពត់ខ្លីទាញរាងខើចបន្តិច។ រូបថតនោះរបស់លោកស្រីចង់បង្ហាញពីភាពសិចស៊ី ៕
ចែករំលែកព័តមាននេះ