ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​រំលា.យ​ចោ.ល​បណ្ដា​ទីភ្នាក់ងារ​ខាង​បង្រួបបង្រួម​ជាមួយ​កូរ៉េ​ខាងត្បូង

3 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​១៦​មក​រា​

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​១៦​មក​រា​ថា ក្រុង​ព្យុ​ង​យ៉ាង​សម្រេច​រំលាយ​ចោល​ទីភ្នាក់ងារ​ជា​ច្រើន​ទទួល​បន្ទុក​ខាង​ការងារ​បង្រួបបង្រួម​ជាមួយ​កុ​ូ​រ៉េ​ខាងត្បូង​។

ការ​សម្រេចចិត្ត​នោះ​ត្រូវ​បាន​ប្រកាស​ដោយ​សភា​កូរ៉េ​ខាងជើង ប៉ុន្មាន​ស​ប្ដា​ហ៍​ក្រោយ​សេចក្ដីថ្លែងការណ៍​នានា របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​ដែល​ថា ការ​ចង់​បង្រួបបង្រួម​ជាមួយ​កូរ៉េ​ខាងត្បូង​នឹង​ជា​ការ​យល់​ច្រឡំ​មួយ​។

ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​២ រង​ការ​រង្គោះរ​ង្កើ​រ​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ​២០២៣ ពិសេស​ដោយសារ​ការ​បាញ់​បញ្ជូន​ផ្កាយ​រណប​ចារកម្ម​យោធា​កូរ៉េ​ខាងជើង​កាលពី​ខែវិច្ឆិកា ជា​ប្រតិបត្តិការ​មួយ​នាំ​ឲ្យ​ក្រុង​សេ​អ៊ូ​ល​ផ្អាក​កិច្ចព្រមព្រៀង​យោធា​មួយ ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៨ ដែល​មាន​ទិស​ដៅ​កាត់​បន្ថយ​ភាព​តានតឹង​។

សម្រាប់​លោក​គី​ម​ជុង​អ៊ុ​ន​ចាត់​ទុក​កូរ៉េ​ខាងត្បូង​ថា ជាស​ត្រូវ​សំខាន់​របស់​កូរ៉េ​ខាងជើង​និង​ថា​រាល់​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្រួបបង្រួម​ជា​ការ​យល់​ច្រឡំ​មួយ​ដែល​មិន​ត្រូវធ្វើ​។ ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ទាំង​កូរ៉េ​ខាងជើង​ទាំង​កូរ៉េ​ខាងត្បូង​សុទ្ធតែ​ចែង​ពី​អធិបតេយ្យភាព​លើ​ឧបទ្វីប​កូរ៉េ​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ