អ៊ីរ៉ង់ប្រកាសវា.យប្រហារលើគោលដៅក្រុមភេរវករនៅអ៊ីរ៉ាក់ និងស៊ីរី
ប្រទេសអីុរ៉ង់ ៖ អីុរ៉ង់ប្រកាសនាថ្ងៃទី១៦មករាថា បានបា.ញ់គ្រាប់មីសីុលបាលីស្ទិក លើបណ្ដា
ប្រទេសអីុរ៉ង់ ៖ អីុរ៉ង់ប្រកាសនាថ្ងៃទី១៦មករាថា បានបា.ញ់គ្រាប់មីសីុលបាលីស្ទិក លើបណ្ដា
ប្រទេសអីុរ៉ង់ ៖ អីុរ៉ង់ប្រកាសនាថ្ងៃទី១៦មករាថា បានបាញ់គ្រាប់មីសីុលបាលីស្ទិក លើបណ្ដាគោលដៅពួកភេរវករនៅអីុរ៉ាក់ ។
តាមអីុរ៉ង់ថានៅឃើតឌីស្ថានអីុរ៉ាក់ការ វាយប្រហារបានបំផ្លាញទីតាំងចារកម្ម ដែលកងឆ្មាំបដិវត្តន៍អីុរ៉ង់ថាជារបស់អីុស្រាែអេល។ ចំណែកការវាយប្រហារនៅសីុរីជាការវាយប្រហារសងសឹកចំពោះប្រតិបត្តិការទាំងឡាយនាពេលថ្មីៗនេះ ពិសេសការវាយប្រហារអត្តឃាតនៅKERMAN កាលពីថ្ងៃទី៣មករាប្រកាសទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ិស្លាម។
កងឆ្មាំបដិវត្តន៍អីុរ៉ង់នាព្រឹកថ្ងៃទី១៦មករានិយាយថា បានបាញ់មីសីុលបាលីស្ទិកច្រើនគ្រាប់ សំដៅលើបណ្ដាគោលដៅរបស់ពួកភេរវករនៅអីុរ៉ាក់និងនៅសីុរី ដោយតាមអាជ្ញាធរមូលលដ្ឋាននៃតំបន់ស្វ័យ័ត្នឃើតឌីស្ថានថា បណ្ដាលឲ្យជនសីុវិលស្លាប់យ៉ាងតិច៤នាក់។
ការវាយប្រហារទាំងនោះរបស់អីុរ៉ង់កាលពីយប់ថ្ងៃទី១៥មក១៦មករា ធ្វើឡើងក្នុងពេលដែលសភាពការណ៍តំបន់កំពុងមានភាពតានតឹងបំផុត ពិសេសដោយសារសង្គ្រាមនៅហ្គាហ្សារវាងអីុស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន៕
ចែករំលែកព័តមាននេះ