ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លើកគ្នា​បិទផ្លូវ​ ព្រោះ​ខឹ.ង​ក្រុមហ៊ុន​ចិន​​​មិន​ព្រម​​បា.ញ់​ទឹក​ បង្កឱ្យដីហុយទ្រលោមរាល់ថ្ងៃ​​

1 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត ​៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ ដែល​មាន​លំនៅឋាន​​អម​សងខាង​ផ្លូវជាតិ​លេខ​33​ ស្ថិត​នៅ​ភូមិ​ភ្នំ​សាឡី​ ភូមិ​អូរ​ច្រនៀង​ និង​ភូមិ​កណ្ដាល​ទួល ​ឃុំ​កំពង់ត្រាច​ខាងលិច ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត…

ខេត្ត​កំពត ​៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ ដែល​មាន​លំនៅឋាន​​អម​សងខាង​ផ្លូវជាតិ​លេខ​33​ ស្ថិត​នៅ​ភូមិ​ភ្នំ​សាឡី​ ភូមិ​អូរ​ច្រនៀង​ និង​ភូមិ​កណ្ដាល​ទួល ​ឃុំ​កំពង់ត្រាច​ខាងលិច ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ មករា ២០២៤ ​បាន​លើកគ្នា​ចេញ​មក​បិទផ្លូវ​ដោយ​យក​រនាំង​បាំង​រោងការ​មក​ដាក់​ទទឹង​ផ្លូវ​មិន​អោយធ្វើ​ចរាចរ​ណ៍​បាន ​។

​ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​បាន​និយាយ​​ថា​ ពួក​គាត់​អត់ទ្រាំ​យូរ​ខែ​មកហើយ ​ព្រោះ​ហុយដី​ខ្លាំង​ពេក​ទើប​ពួក​គាត់​ទ្រាំ​លែង​បាន ​ក៏​នាំ​គ្នា​ចេញ​មក​បិទផ្លូវ​តែ​ម្ដង ​ដើម្បី​អោយ​ម្ចាស់​ក្រុម​ហ្ន៊​ន​ស្ថាបនា​ផ្លូវ​ចេញ​មក​ដោះស្រាយ​។

​បន្ទាប់​ពី​មានការ​បិទផ្លូវ​ជាតិ​លេខ​33​ កំពង់ត្រាច​ ទៅ​ដល់​ព្រំ​ទល់​ខេត្ត​កែប ​គេ​ឃើញ​លោកនាយក​រដ្ឋបាល​សាលាស្រុក​កំពង់ត្រាច​ រួម​ទាំង​លោក​ចាន់​ថា​ អភិបាលរង​ខេត្តកំពត ​ក្នុង​នោះ​​ក៏​មាន​តំណាង​អោយ​ក្រុមហ៊ុន​ចិន​ចូលរួម​ធ្វើការ​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​នៅ​ឯ​សាលាឃុំ​កំពង់ត្រាច​។

​លោក​ចាន់​ថា​ អភិបាលរង​ខេត្ត​បានអោយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​បាញ់​ទឹក​ស្រោច​ផ្លូវ​កំពុង​​ស្ថាបនា​អោយ​បាន​6​ដង​​ក្នុង​មួយ​ថ្ងៃ ​ចៀសវាង​មិន​ឱ្យ​បាញ់​ទឹក​ធ្វើ​អោយ​មានការ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​​​ទូទៅ​ ។ ​ចំណែក​ឯខាង​ក្រុមហ៊ុន​​ក៏​​យល់ព្រម​តាម​ការ​សំណូមពរ​របស់​លោក​ចាន់​ថា ​អភិបាលរង​ខេត្តកំពត​ធ្វើ​យ៉ាងណា​ កុំអោយ​មាន​បញ្ហា​កើត​សារ​ជា​ថ្មី​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ