ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ផ្តួល Haaland និង Mbappe ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ២០២៣

6 ខែ មុន

អង់គ្លេស ៖ កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ

អង់គ្លេស ៖ កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ២០២៣ កាលពីថ្ងៃទី​១៥ មករា ឆ្នាំ​២០២៤ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន FIFA Best Awards ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ខណៈ​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​បុរស​ឆ្នើម​បំផុត​។

Lionel Messi ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Inter Miami បាន​ផ្តួល​កីឡាករ​អន្តរជាតិ​ន័​រ​វែ​ស Erling Haaland ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Manchester City ដែល​នៅ​ចំណាត់ថ្នាក់​លេខ​២ និង​កីឡាករ​បារាំង Kylian Mbappe ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម PSG ដែល​នៅ​ចំណាត់ថ្នាក់​លេខ​៣ ដើម្បី​ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ២០២៣​។ នេះ​គឺជា​ការ​ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ FIFA ជា​លើក​ទី​៣​សម្រាប់ Messi បន្ទាប់​ពី​ឆ្នាំ ២០១៩ និង ២០២២ ។

អ្នកចាំទី​ប្រេ​ស៊ី​ល Ederson របស់​ក្រុម Man City ឈ្នះ​ពានរង្វាន់​អ្នកចាំទី​ឆ្នើម​ប្រចាំឆ្នាំ ២០២៣ ដោយ​ផ្តួល​អ្នកចាំទី​បែ​ល​ហ្ស៊ិ​ក Thibaut Courtois របស់​ក្រុម Real Madrid និង​អ្នកចាំទី​ម៉ា​រ៉ុ​ក Yassine Bounou របស់​ក្រុម Al Hilal​។

អ្នកចាត់ការ​ជនជាតិ​អេ​ស្ប៉ា​ញ​របស់​ក្រុម Man City ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ ២០២៣ ដោយ​យកឈ្នះ​លោក Luciano Spalletti ជនជាតិ​អ៊ី​តា​លី គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី និង​លោក Simone Inzaghi ជនជាតិ​អ៊ី​តា​លី​គ្រូបង្វឹក​ក្រុម Inter Milan​។

កីឡាការិនី Aitana Bonmatí ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ​របស់​ក្រុម Barcelona ឈ្នះ​ពានរង្វាន់​កីឡាការិនី​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ២០២៣ ដោយ​ផ្តួល​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Linda Caicedo របស់​ក្រុម Real Madrid និង​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Jenni Hermoso របស់​ក្រុម Pachuca ។

កីឡាការិនី​អង់គ្លេស Mary Earps របស់​ក្រុម Manchester United ឈ្នះ​ពានរង្វាន់​អ្នកចាំទី​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ២០២៣ យកឈ្នះ​លើ​កីឡាការិនី​អេ​ស្ប៉ា​ញ Cata Coll របស់​ក្រុម Barcelona និង​កីឡាការិនី​អូស្ត្រាលី Mackenzie Arnold របស់​ក្រុម West Ham​។

លោកស្រី Sarina Wiegman ជនជាតិ​ហូ​ឡង់ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នារី​អង់គ្លេស​ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ស្ត្រី​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ២០២៣ យកឈ្នះ​លោកស្រី Emma Hayes ជនជាតិ​អង់គ្លេស គ្រូបង្វឹក​ក្រុម​នារី Chelsea និង​លោក Jonatan Giráldez ជនជាតិ​អេ​ស្ប៉ា​ញ គ្រូបង្វឹក​ក្រុម​នារី Barcelona ។

ខ្សែបម្រើ​ប្រេ​ស៊ី​ល Guilherme Madruga របស់​ក្រុម Botafogo-SP នៅ​លី​គ​លំដាប់​ទី​២​ប្រេ​ស៊ី​ល​បាន​ឈ្នះ​ពានរង្វាន់​គ្រាប់​បាល់​បញ្ចូល​ទី​ល្អ​បំផុត ឬ Puskás Award ដែល​ទាត់​បក​ក្រោយ​បញ្ចូល​ទី​លើ​ក្រុម Novorizontino កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៣​។ ចំណែក​អ្នកគាំទ្រ​ក្រុម Club Atlético Colón នៅ​លី​គ​ទី​២ អា​ហ្ស​ង់​ទី​ន​ឈ្នះ​ពានរង្វាន់​អ្នកគាំទ្រ​ល្អ​បំផុត​។

ដោយឡែក ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ទទួល​បាន​ពានរង្វាន់​ការ​លេង​គោរព​វិន័យ​ល្អ​បំផុត ឬ Fair Play Award កើតឡើង​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ហ្គី​ណេ កាលពី​ខែមិថុនា ឆ្នាំ​២០២៣​។ ចំណែកឯ​កីឡាការិនី​ប្រេ​ស៊ី​ល Marta ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Orlando Pride ត្រូវ​បាន​ផ្តល់​ពានរង្វាន់​ពិសេស​បំផុត ឬ The Best FIFA Special Award តាម​រយៈ​ការ​ទទួល​អំពី​តួនាទី​របស់​នាង​នៅ​ក្នុង​កីឡាបាល់ទាត់​នារី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ