ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ប្រកាស​ជុំវិញ​ការ​ឃាត់ខ្លួន​ប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ជុំវិញ​ការ​ឃាត់ខ្លួន​ឈ្មោះ ខឹ​ម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ជុំវិញ​ការ​ឃាត់ខ្លួន​ឈ្មោះ ខឹ​ម ចាន់​វណ្ណ​: ប្រធាន​ស្តីទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ និង​ប្រធាន​ប្រតិបត្តិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ករណី​ឃាត់ខ្លួន​ឈ្មោះ ខឹ​ម ចាន់​វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​ជា​ប្រធាន​ស្ដីទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ប្រតិបត្តិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ
ដូច​តទៅ ៖

អ្នកនាំពាក្យ បន្ត​ថា នា​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៤ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ចំនួន ០៣​នាក់ ប្តឹង​ឈ្មោះ ខឹ​ម ចាន់​វណ្ណៈ ប្រធាន​ស្តីទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ប្រតិបត្តិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពី​បទ​ក្លែងបន្លំ​ឯកសារ​ស្នាម​មេដៃ និង​ហត្ថលេខា​ក្លែងក្លាយ របស់​ពួក​គាត់​ដើម្បី​ចុះ​ឈ្មោះ​ចូល​បញ្ជីរាយនាម​បេក្ខជន​បម្រុង​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ថ្មី​ទី​៣ របស់​គណបក្ស​ភ្លើងទៀន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាមីខ្លួន ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ តាម​រយៈ​ការ​ផ្តល់​ភស្តុ​តាង​ពី​សាមីជន​រង​គ្រោះ​ទាំង ០៣​រូប សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ពិតជា​ស្នាម​មេដៃ និង​ហត្ថលេខា​ក្លែងបន្លំ ។

អ្នកនាំពាក្យ បាន​បន្ថែម​ថា ផ្អែក​តាម​លទ្ធផល​កោសល្យវិច័យ​នេះ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ហា​ឱ្យ​ចូលខ្លួន លេខ ០២៥ អ​.​យ​.​ន ចុះ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​សំណុំរឿង ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ឈ្មោះ ខឹ​ម ចាន់​វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី នា​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ ។

អ្នកនាំពាក្យ បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​នេះ គឺ​សមត្ថកិច្ច​អនុវត្ត​តាម​វិធានការ​ច្បាប់ ដោយ​ពុំ​មាន​ហេតុផល​អ្វី​ផ្សេង​ពាក់ព័ន្ធ​ដល់​គំរាម
កំហែង ធ្វើ​ទុក​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ​ណាមួយ​ឡើយ ។

អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ការ​ចោទប្រកាន់​ទាំង​បំពាន ដោយ​គ្មាន​ហេតុផល គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​គណបក្ស​ភ្លើងទៀន ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ ២០២៤ ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​កុំ​មានការ​ភាន់ច្រឡំ​ចំពោះ​ព័ត៌មាន​បំផ្លើស​របស់​គណបក្ស​ភ្លើងទៀន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ