រដ្ឋាភិបាលអាល្លឺម៉ង់បានស្នើដើម្បីឱ្យស្រាបៀរប្រទេសនេះត្រូវបានបញ្ចូលក្នុងបេតិកភណ្ឌរបស់យូណេស្កូដូចគ្រឿងហូបចុកបារាំងដែរ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ WIKIPEDIA បានបង្ហាញរួចហើយពីចេតនារបស់ខ្លួនបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូនូវស្រាបៀររបស់អាល្លឺម៉ង់។
វិទ្យាស្ថានអាល្លឺម៉ង់ទទួលបន្ទុកខាងភាគសុទ្ធនៃស្រាបៀរដែលមានការចូលរួមរបស់ក្រុមហ៊ុនផលិតស្រាបៀរទាំងឡាយក៏ដូចជាសមាជិកសភាអាល្លឺម៉ង់មួយចំនួនដែរបានដាក់សំណើរួចហើយដល់រដ្ឋាភិបាលឱ្យអនុម័តអនុសញ្ញាយូណេស្កូឆ្នាំ២០០៣។ គោលបំណងគឺក្រោយការអនុម័តអនុសញ្ញានោះបញ្ចូលស្រាបៀរអាល្លឺម៉ង់ក្នុងបញ្ជីបេតិកភណ្ឌពុំមែនសម្ភារៈរបស់យូណេស្កូ។ គេឃើញមានការបញ្ចូលគ្រឿងហូបចុកបារាំងក្នុងបញ្ជីនោះកាលពីឆ្នាំ២០១០។ នេះជាបំណងមួយដើម្បីជំរុញការនាំចេញ ៕
ចែករំលែកព័តមាននេះ