កាត់ក្តីសំណុំរឿងស្រីស្អាត ម៉ន សូលីដែត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងឆបោកមួយករណី មកបើកសវនាការជាសាធារណៈផ្តន្ទាទោសលើជនជាប់ចោទ ដែលសវនាការនោះ ដឹកនាំដោយលោក…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងឆបោកមួយករណី មកបើកសវនាការជាសាធារណៈផ្តន្ទាទោសលើជនជាប់ចោទ ដែលសវនាការនោះ ដឹកនាំដោយលោក…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងឆបោកមួយករណី មកបើកសវនាការជាសាធារណៈផ្តន្ទាទោសលើជនជាប់ចោទ ដែលសវនាការនោះ ដឹកនាំដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះ និងលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
នៅចំពោះមុខអង្គសវនាការមានជនជាប់ ចោទឈ្មោះ ម៉ន សូលីដែត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាអាជីវករ អមដោយមេធាវីការពារក្តី ។ រីឯដើមបណ្តឹងរដ្ឋប្បវេណីមានឈ្មោះ វ៉ា សូលីដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ្នករកស៊ី (ដើមបណ្តឹង និងជនជាប់ចោទត្រូវជាបងថ្លៃ និងប្អូនថ្លៃ) ផងដែរ ។ សវនាការបានសាកសួរដេញដោលទៅលើជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ដែលមានមេធាវីការពារក្តីរៀងខ្លួនរហូតដល់ទីបញ្ចប់ ទើបចៅក្រមជំនុំជម្រះបានលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ។
អ្វីដែលសាធារណជនមានការចាប់អារម្មណ៍នៅក្នុងអង្គសវនាការនោះ គេពិនិត្យឃើញជនជាប់ចោទពាក់ពន្ធករណីឆបោក ដែលមានទំហំប្រាក់ជិតកន្លះលានដុល្លារអាមេរិក បែរជាបង្ហូរទឹកភ្នែកឲ្យគេអាណិតទៅវិញ ព្រមទាំងបានសំណូម ពរឲ្យតុលាការដោះរូបគេឲ្យនៅក្រៅឃុំ ដើម្បីមានឱកាសរកប្រាក់សងដើមបណ្តឹងវិញ ។ តែការសំណូមពរនេះត្រូវបានជនរងគ្រោះប្រឆាំងដាច់អហង្កា មិនយល់ស្របឡើយ ដោយយោងទៅលើហេតុផលច្រើនយ៉ាង ដែលជនជាប់ចោទមានល្បិចគេចវេស តាំងពីមិនទាន់ត្រូវបានចាប់ខ្លួន ។
ទាក់ទិននិងអង្គហេតុក្នុងសំណុំរឿងឆបោក ដែលតុលាការបានលើកយកមកបើកសវនាការពេលនេះត្រូវបានគេដឹងថា ជនរងគ្រោះឈ្មោះ វ៉ា សូលីដា និងជនជាប់ចោទឈ្មោះ ម៉ន សូលីដែត ត្រូវជាបងថ្លៃនិងប្អូនថ្លៃតាំងពីឆ្នាំ២០២០ បន្ទាប់ពីឈ្មោះ ម៉ន សូលីដែត បានរៀបការជាមួយប្អូនប្រុសដើមបណ្តឹងមក ពួកគេបានស្នាក់នៅផ្ទះលេខ២៤បេ ផ្លូវលេខ៩៩ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងអំឡុងពេលស្នាក់នៅជាមួយគ្នា ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយពីរឿងអបិយជំនឿប្រាប់បងថ្លៃថា គាត់(ដើមបណ្តឹង)ជាមនុស្សអភ័ព្វគូ និងរកស៊ីមិនសមប្រកប បើចង់កែប្រែវាសនា គេ(ជនជាប់ចោទ)ស្គាល់ព្រះសង្ឃមួយអង្គឈ្មោះ ថុង រី (រស់ដោយធម៌) ដែលល្បីនិងពូកែ គង់នៅវត្តព្រៃម្លូរ ខេត្តតាកែវ ។
មិនតែប៉ុណ្ណោះ ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយប្រើល្បិចអូសទាញជនរងគ្រោះឲ្យជឿជាក់លើខ្លួន ដោយប្រៀបធៀបទៅលើបុគ្គលដែលរកស៊ីជោគជ័យមួយចំនួននៅក្នុងស្រុកខ្មែរ គឺពួកគាត់សុទ្ធតែបានទៅរកលោកសង្ឃអង្គនោះ ឲ្យជួយធ្វើមន្តអាគមអូមអាម ទើបរកស៊ីមានបានរហូតដល់សព្វថ្ងៃ ។ ដោយមានការជឿលើអបិយជំនឿ និងទុកចិត្តទាំងស្រុងលើឈ្មោះ ម៉ន សូលីដែត ជាប្អូនថ្លៃ ជនរងគ្រោះបានយល់ព្រមឲ្យជួយទាក់ទងទៅសង្ឃអង្គនោះ ដើម្បីឲ្យជួយធ្វើកិច្ចកែប្រែវាសនាឲ្យគាត់ ដើម្បីឲ្យរកស៊ីកាត់តែលូតលាស់មានបានទៅមុខទៀត ។ ឈ្មោះ ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះទៀតថា រាល់ការទាក់ទងទៅជាមួយព្រះសង្ឃ គឺរូបគេជាអ្នកទាក់ទងផ្ទាល់ ដោយហាមមិនឲ្យជនរងគ្រោះទាក់ទងទេ ពោលគឺការងារចាត់ចែងអ្វីៗ ដែលទាក់ទងទៅជាមួយលោកសង្ឃនោះ ឈ្មោះ ម៉ន សូលីដែត អនុវត្តផ្ទាល់ទាំងអស់ ។
បន្ទាប់មក ឈ្មោះ ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះឲ្យវេរលុយតាមអាខោន ABA ឈ្មោះ MORN SOLIDETH ជាបន្តបន្ទាប់សរុបទឹកប្រាក់២០៧.៥៧៩ ដុល្លារអាមេរិក ដើម្បីយកទៅតម្កល់កំណល់«ជើងព្រះ» មាស ចំនួនពីរដុំទម្ងន់២០តម្លឹង ស្មើនឹងទឹកប្រាក់ចំនួន ៤៧.០០០ដុល្លារអាមេរិក សម្រាប់តម្កល់នៅក្នុងបន្ទប់សមាធិ និងតម្កល់លុយសុទ្ធនៅក្រោមខ្នើយរបស់ខ្លួន(ម៉ន សូលីដែត)សម្រាប់ចម្លងដៃ(ចម្លងកិច្ចអបិយជំនឿ)លើទឹកប្រាក់ចំនួន៣៤.៦០០ដុល្លារអាមេរិក ។
តាមពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ក្រោយមកទៀតឈ្មោះ ម៉ន សូលីដែត តែងតែល្បួងលួងលោមជនរងគ្រោះជាបងថ្លៃឲ្យផ្តល់លុយបន្ថែម ប៉ុន្តែជនរងគ្រោះមានការសង្ស័យ និងអស់ជំនឿព្រោះនៅពេលដាក់លុយឲ្យម្តងៗ មិនដែលឃើញបានផលប្រយោជន៍មកវិញទេ ហើយក៏បានឈប់បន្តធ្វើកិច្ចនោះទៀត ។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានសុំដកលុយ និងមាសយកមកវិញ ពេលនោះឈ្មោះ ម៉ន សូលីដែត ក៏បានទៅកាយយកមាសដែលកប់ក្នុងបន្ទប់សមាធិ ស្រាប់តែឃើញសុទ្ធតែមាសក្លែងក្លាយយកមកប្រគល់ឲ្យជនរងគ្រោះ ។ ឃើញដូច្នោះជនរងគ្រោះបានឆោឡោ ទើបឈ្មោះ ម៉ន សូលីដែត និយាយថារូបគេជាអ្នកទទួលខុសត្រូវ ។
លុះព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយអន្តរាគមន៍ឆែកឆេរលើឈ្មោះ ម៉ន សូលីដែត ស្រាប់តែឃើញលុយដុល្លារនិងមាសក្លែងក្លាយទាំងអស់ ទើបសមត្ថកិច្ចនាំយកជនសង្ស័យទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។ ក្នុងសវនាការជនសង្ស័យត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសចាប់ពីពេលនោះមក ៕
ចែករំលែកព័តមាននេះ