ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ីលីពីន​​​បង្ហាញ​​​ពី​ឆន្ទៈ​​ជួយ​ក្នុង​ការ​​ដោះ​ស្រាយ​​​​ជម្លោះ​​កម្ពុជា​-ថៃ​

14 ឆ្នាំ មុន

​​ទីភ្នាក់ងារ​​​ព័ត៌មាន​បារាំង AFP នៅថ្ងៃទី​​​២៧ ឧសភា ​ចេញផ្សាយ​​ដោយ​ដកស្រង់សម្តី​​ប្រធានា​ធិបតី​​​ហ្វ៊ីលីពីន លោក​បេនីញ៉ូ អាគីណូ ដែលថ្លែង​​កាលពីថ្ងៃទី​​២៦ ឧសភា ថា ប្រទេស​របស់​លោក​ពេលនេះ​បានត្រៀមខ្លួន​រួចជាស្រេច ដើម្បី​​អន្តរា​គមន៍​​​​ជួយដោះស្រាយ​​​បញ្ហាជម្លោះ​ដ៏ជូរចត់​រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ

​​ទីភ្នាក់ងារ​​​ព័ត៌មាន​បារាំង AFP នៅថ្ងៃទី​​​២៧ ឧសភា ​ចេញផ្សាយ​​ដោយ​ដកស្រង់សម្តី​​ប្រធានា​ធិបតី​​​ហ្វ៊ីលីពីន លោក​បេនីញ៉ូ អាគីណូ ដែលថ្លែង​​កាលពីថ្ងៃទី​​២៦ ឧសភា ថា ប្រទេស​របស់​លោក​ពេលនេះ​បានត្រៀមខ្លួន​រួចជាស្រេច ដើម្បី​​អន្តរា​គមន៍​​​​ជួយដោះស្រាយ​​​បញ្ហាជម្លោះ​ដ៏ជូរចត់​រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ ។​​ លោកបេនីញ៉ូ ​បានលើកឡើង​​ដូច្នេះ​​​ក្នុងអំឡុង​​ពេល​លោក​កំពុង​​​បំពេញទស្សនកិច្ច​​ក្នុងទីក្រុង​​​បាងកក រាជធានី​ថៃ។

​លោក​​បេនីញ៉ូ ​ថ្លែង​ថា ហ្វ៊ីលីពីនបានត្រៀម​ខ្លួន​​​រួចជាស្រេច​ដើម្បី​​​បញ្ជូន​អ្នកសង្កេ​តការណ៍​​​ដើម្បីជួយ​ក្នុងកិច្ច​ខិតខំប្រឹងប្រែង​កាត់​បន្ថយ​កំដៅ​​​​ជម្លោះ​​​ដែលបង្ក​ឱ្យមានការ​ប៉ះទង្គិច​គ្នា​ បណ្តាល​​ឱ្យស្លាប់ ទាហាន​​​នៃភាគី​​ទាំង​សង​ខាង ​កាលពីខែ​​មុន ប្រសិន​បើ​​ប្រទេសទាំងពីរ​ត្រូវ​​ការ​។​ ​លោកប្រធានាធិបតី​​បេនីញ៉ូ ​ថ្លែង​ប្រាប់​​​អ្នក​កាសែត​​​ក្រោយ​ពីជួបពិភាក្សា​​​​ជា​មួយ​​នាយក​រដ្ឋ​មន្ត្រី​​ចាំ​ផ្ទះថៃ ​លោក​​អាប់ភីស៊ីត ​​​វ៉េ​ចាជីវ៉ា ​​​ថា «​ប្រសិនបើ​​​​ភាគីទាំង​ពីរ​​ថៃ និង​កម្ពុជា ​​ចាប់​អារម្មណ៍​​ហ្វ៊ីលីពីន​​ត្រៀមខ្លួន​​​រួចជា​ស្រេច​​​​ដើម្បី​ជួយ ។

​​លោកបេនីញ៉ូ ​បានអញ្ជើញ​​ទៅកាន់ប្រទេស​ថៃ​​ កាលពីរសៀលថ្ងៃទី​២៦ ឧសភា ​កន្លង​មក ​ហើយ​​​នឹង​ចាកចេញពីក្រុង​បាង​កក​​ត្រឡប់ទៅ​​កាន់ក្រុង​ម៉ានីល​វិញ​នៅរសៀលថ្អៃទី​២៧ ឧសភា៕