ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​.​ប់​គេ​រង​របួស​រត់គេច​ខ្លួន​បាន​១​ថ្ងៃ ត្រូវ​នគរបាល​ក្រុង​ច្បារមន ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជន​ដៃដល់​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​នគរបាល​ក្រុង​ច្បារមន ឃាត់ខ្លួន​បាន​ក្រោយ​ពី​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ និង​យក​កាំបិត​ផ្គាក់​ដេញ​កាប់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ កំពុង​អង្គុយ​ផឹកស៊ី​ជុំ​គ្នា បណ្តាល​ឱ្យ​រង​របួស ។

មន្ត្រី​នគរបាល​ក្រុង​ច្បារមន បានឱ្យ​ដឹង​ថា កាលពី​វេ​ម៉ោង​០៣​និង​៥៤​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ មាន​ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មួយ បាន​កើតឡើង ដោយ​ក្រុម​ជន​ដៃដល់ បាន​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ នៅ​ចំណុច​សួនច្បារ​សម្ដេចព្រះសង្ឃរាជ ជួន ណាត ស្ថិត​ក្នុងភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ក្រុង​ច្បារមន បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០៣​និង​៥៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​ឈ្មោះ ទូច ថៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​មិត្តភក្តិ​របស់​ខ្លួន ចំនួន​៥​នាក់ កំពុង​អង្គុយ​ផឹកស៊ី នៅ​ចំណុច​កើតហេតុ (​សួន​សម្តេចព្រះសង្ឃរាជ ជួន ណាត​) ក៏​ស្រាប់តែ​មានឈ្មោះ វីត ឈ្មោះ​ត្រា និង​បក្ខពួក​ចំនួន​៧​នាក់​ទៀត ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង ម៉ាក​ហុងដា​សេ ១២៥(C125 )​ទាំង​០៣​គ្រឿង បាន​យក​កាំបិត​ផ្គាក់ ដេញ​កាប់ ខ្លួន​និង​មិត្តភក្តិ បណ្ដាល​ឲ្យ​រង​របួស ឈ្មោះ រី ឧត្តម ត្រង់​ចំណុច​កែងដៃ​ខាងស្ដាំ ដេរ​ចំនួន​៤​ថ្នេរ (​សុំ​មិន​ដាក់​ពាក្យបណ្ដឹង​) និង​កាប់​ម៉ូតូ​របស់​ខ្លួន ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1X-1034 បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ផ្នែក​ក្បាល​ខាង​មុខ ក្បាំង និង​កន្ទុយ​ម៉ូតូ ទាំងស្រុង ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

មន្ត្រី​នគរបាល​ក្រុង​ច្បារមន បាន​បន្ថែម​ថា រហូត​ដល់​វេលា​ម៉ោង​០៤​និង​៤០​រសៀល​ថ្ងៃខែ​ដដែល កម្លាំង​នគរបាល​ក្រុង​ច្បារមន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ស្វាយ​ក្រ​វ៉ា​ន់ និង​កម្លាំង​ប៉ុស្ដិ៍​សុ​ព័រ​ទេព បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​បាន​ចំនួន ០១​នាក់ ឈ្មោះ ផល សុ​ភ័​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចំការ​រដ្ឋ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ ថា​រូប​ខ្លួន និង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្ម​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ម៉ូតូ និង​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

ករណី​ខាងលើ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ ម​ន្ត្រីំ​នគរបាល បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕