ឈរបាន35ម៉ោងលើទីខ្ពស់មួយមានកម្ពស់27ម៉ែត្រ
គ្រូសិល្ប៍អ៊ីស្រាអែលម្នាក់ លោក HIZI DEAN អះអាងថា លោកពុំមានការរងាឡើយពេលលោកឈររយៈពេលដល់ទៅ៣៥ម៉ោងលើទីខ្ពស់ មួយមានកម្ពស់២៧ម៉ែត្រ ។ ដូច្នេះលោកជាអ្នកបំបែកឯតទគ្គកម្មពីជនជាតិអាមេរិក លោក DAVID BLAINE ។ កាលពីថ្ងៃទី២៦ ឧសភា នៅអ៊ីស្រាអែល លោក HEZI DEAN ជាគ្រូសីល្ប៍ម្នាក់បានឡើងទៅឈរលើទីខ្ពស់មួយមានកម្ពស់ ២៧ម៉ែត្រ បានរយៈពេល៣៥ម៉ោង ។ លោកបានបំបែកឯតទគ្គកម្មនេះ នៅឯទីលានរ៉ាប៊ីន ក្រុងតែលអាវីវ ។ លោកឡើងទៅឈរលើប៉មខ្ពស់នោះ ដោយសាររថយន្តស្ទូចមួយ ។
ចែករំលែកព័តមាននេះ