ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហា​ម៉ាស់​ថា​ចំណាប់ខ្មាំ.ង​ជា​ច្រើន​ស្លា.ប់​នា​ពេល​ថ្មី​ៗ​នេះ

3 ខែ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ សាខា​ប្រដាប់​អាវុធ​របស់​ក្រុម​ហា​ម៉ាស់​អះអាង​នា​ថ្ងៃ​ទី​១៤​មក​រា​ថា

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ សាខា​ប្រដាប់​អាវុធ​របស់​ក្រុម​ហា​ម៉ាស់​អះអាង​នា​ថ្ងៃ​ទី​១៤​មក​រា​ថា មក​ដល់​ថ្ងៃ​ទី​១០០​នៃ​សង្គ្រាម​រវាង​អី​ុ​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ចំណាប់ខ្មាំង​ជា​ច្រើន​អាច​ស្លាប់​នា​ពេល​ថ្មី​ៗ​នេះ​។

លោក​អា​ប៊ូ​អូ​បី​ដា​អ្នកនាំពាក្យ​ក្រុម​ប្រដាប់​អាវុធ​របស់​ហា​ម៉ាស់ ក្នុង​សង្កថា​តាម​ទូរទស្សន៍​មួយ​ថ្លែង​ថា វាសនា​របស់​ចំណាប់ខ្មាំង​ជា​ច្រើន​នាក់ គេ​មិនដឹង​ឡើយ​ចាប់តាំងពី​ប៉ុន្មាន​ស​ប្ដា​ហ៍​ថ្មី​ៗ​នេះ ហើយ​ចំណាប់ខ្មាំង​ឯទៀត​ៗ​បាន​ចូល​ទៅ​ក្នុង​រូង​ក្រោម​ដី​។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ក្នុង​ចំណោម​ចំណាប់ខ្មាំង ច្រើន​នាក់ ប្រហែល​ទើប​ស្លាប់​នា​ពេល​ថ្មី​ៗ​នេះ​ហើយ​ចំណាប់ខ្មាំង​ដទៃ​ៗ​ទៀត​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ខ្លាំង​បំផុត ហើយ​គឺ​មេដឹកនាំ​របស់​សត្រូវ​និង​កងទ័ព​របស់​ពួក​គេ ជា​អ្នក​ទទួលខុសត្រូវ​លើ​រឿង​នោះ​។

ម្យ៉ាងវិញទៀត​ក្រុម​ហា​ម៉ាស់​បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ បង្ហាញ​ចំណាប់ខ្មាំង​អី​ុ​ស្រា​អែ​ល​៣​នាក់​គឺ​បុរស​២​នាក់​និង​នារី​ម្នាក់ ដែល​នៅ​មានជីវិត​។ វី​ដេ​អូ​នោះ​មិន​មានការ​បញ្ជាក់​ណាមួយ​លើ​កាលបរិច្ឆេទ​នៃ​ការ​ថត​ឡើយ​។ ចំណាប់ខ្មាំង​ទាំង​៣​នាក់​នោះ​បាន​និយាយ​ជា​ភាសា​អី​ុ​ស្រា​អែ​ល ស្នើ​ដល់​អាជ្ញាធរ​ប្រទេស​នេះ​ឲ្យ​មាន​ប្រតិកម្ម​ដើ​ិ​ម្បី​ឲ្យ​ពួក​គេ​អាច​ត្រូវ​បាន​ដោះ​លែង​។

យោង​តាម​អី​ុ​ស្រា​អែ​ល​ថា មក​ទល់​ពេល​នេះ​ចំណាប់ខ្មាំង​១៣២​នាក់ ស្ថិត​នៅ​ជ្រោយ​ហ្គា​ហ្សា​នៅឡើយ​។ នា​ថ្ងៃ​ទី​១៤​មក​រាជា​ថ្ងៃ​គម្រប់​១០០​ថ្ងៃ​នៃ​សង្គ្រាម​រវាង​អី​ុ​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ពលរដ្ឋ​អី​ុ​ស្រា​អែ​ល​ច្រើន​រយ​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​១០០​នាទី រំឭក​ដល់​កាលបរិច្ឆេទ​ជា​និម្មិត្តរូប​នោះ​។

ម្យ៉ាងទៀត​បាតុ​កម្ម​នានា​ត្រូវ​បាន​ធ្វើ​លើ​ពិភពលោក​ទាមទារ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​ចំណាប់ខ្មាំង​ទាំងអស់​។ មនុស្ស​ប្រមាណ​ជា​២៥០​នាក់​បាន​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង ក្នុង​ឱកាស​នៃ​ការ​វាយលុក​នា​ថ្ងៃ​ទី​៧​តុលា របស់​ពួក​ហា​មា់ស់​លើ​អី​ុ​ស្រា​អែ​ល ហើយ​ចំណាប់ខ្មាំង​១៣២​នាក់​កំពុង​ស្ថិត​នៅ​ហ្គា​ហ្សា​នៅឡើយ ក្នុង​នោះ​យ៉ាងតិច​២៥​នាក់​ស្លាប់​។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​អី​ុ​ស្រា​អែ​ល​។ ចំណាប់ខ្មាំង​១០០​នាក់​ត្រូវ​បាន​ដោះ​លែង ពេល​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​កាលពី​ដំណាច់ខែ​វិច្ឆិកា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ