ស្ទាបស្ទង់មតិ! លោកត្រាំ នាំមុខលោកចូ បៃដិន
សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកមានដើមកំណើតអាមេរិកឡាទីនហៅពួកឡាទីណូ ក្នុងការបោះ
សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកមានដើមកំណើតអាមេរិកឡាទីនហៅពួកឡាទីណូ ក្នុងការបោះ
សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកមានដើមកំណើតអាមេរិកឡាទីនហៅពួកឡាទីណូ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខនេះ អាចធ្វើឲ្យមានការផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតនោះ។ តាមសារព័ត៌មានអាមេរិកផ្សេងៗថា ពួកអ្នកមានដើមកំណើតអាមេរិកឡាទីន ដែលជាទម្លាប់តែងគាំទ្រដល់គណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឆ្នាំ២០២៤នេះអាចងាកទៅបោះឆ្នោតគាំទ្របេក្ខជនគណបក្សសាធារណរដ្ឋលោកដូណាល់ត្រាំច្រើនបំផុត។
តាមការសិក្សាប្រជាសាស្ត្រចុងក្រោយទាំងឡាយថា ពួកឡាទីណូដែលជាក្រុមអ្នកបោះឆ្នោតធំលំដាប់ទី២នៅអាមេរិក ជាមួយអ្នកបោះឆ្នោតដល់៣៥លាននាក់ អាចនាំឲ្យការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤មានការផ្លាស់ប្ដូរ ដោយពួកគេភាគច្រើនអាចងាកមកបោះឆ្នោតឲ្យលោកត្រាំំវិញ។
តាមការស្ទាបស្ទង់មតិមួយធ្វើឡើងកាលពីខែធ្នូកន្លងទៅ លោកដូណាល់ត្រាំងមាន៥ពិន្ទុនាំមុខ ប្រមុខសេតវិមានបច្ចុប្បន្នក៏ទោះបីលោកត្រាំមានជាប់ទាក់ទិនរឿងក្ដីជាច្រើននៅតុលាការក្ដី។ នេះជាការងាកចិត្តទាំងស្រុងមួយ។
តាមក្នុងការស្ទាបស្ទង់មតិរបស់ក្រុមដដែលនោះកាលពីខែតុលា លោកបៃដិនមានពិន្ទុនាំមុខលោកត្រាំដល់៧ពិន្ទុ។ ពេលសាកសួរដោយវ៉េបសាយព័ត៌មានSEMAFOR កាលពីថ្ងៃទី២មករា ប្រធានសម្ព័ន្ធពលរដ្ឋឡាទីណូអាមេរិកក៏យល់ឃើញដែរថា អតីតប្រធានាធិបតីអាចធ្វើឲ្យមានការផ្លាស់់ប្ដូរ នាំឲ្យមានការបោះឆ្នោតគាំទ្រលោកច្រើន ក្នុងបណ្ដារដ្ឋគន្លឹះដូចជានេវ៉ាដាឬអារីហ្សូណា។ មានកក្តាជាច្រើនដែលនាំឲ្យមានការផ្លាស់ប្ដូរចិត្តនោះដូចជាអតិផរណា បញ្ហាការងារនិងការផ្ទុះ ក្នងទីផ្សារអចលនទ្រព្យ ដែលអាចជម្រុញឲ្យពួកអ្នកបោះឆ្នោតឡាទីនណូមានការដូរចិត្តងាកមកគាំទ្រគណបក្សសាធារណរដ្ឋ។
ការបោះឆ្នោតប្រធានាធិបតីអាមេរិក គ្រោងធ្វើនាថ្ងៃទី៥វិច្ឆិកាខាងមុខនេះ ដោយតាមការស្ទាបស្ទង់មតិរបស់DESICION DESK HQ/THE HILLថា លោកត្រាំមានសំឡេងនាំមុខលោកបៃដិនជាមធ្យម១,១% ផ្អែកលើមូលដ្ឋាននៃការស្ទាបស្ទង់មតិ៥២១ ជាមួយសំឡេងគាំទ្រ៤៣,៧%ទល់នឹង៤២,៦%សម្រាប់លោកបៃដិន៕
ចែករំលែកព័តមាននេះ