ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​សាក​មី​ស៊ី​ល​លឿន​ជាង​សំឡេង

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​រាយការណ៍​នា​ថ្ងៃ​ទី​១៥​ មក​រា ថា បាន​បា.ញ់​សាកល្បង​

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​រាយការណ៍​នា​ថ្ងៃ​ទី​១៥​ មក​រា ថា បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​បំពាក់​ក្បាល​គ្រាប់​លឿន​ជាង​សំឡេង​ដែល​ជា​បច្ចេកវិទ្យា​គ្រឿង​សព្វាវុធ​ឈានមុខ​មួយ​។

ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​លឿន​ជាង​សំឡេង​បាញ់​បាន​ចម្ងាយ​មធ្យម​ប្រើ​ប្រេងឥន្ធនៈ​រឹង​លើក​ដំបូង​នេះ​ដោយ​កូរ៉េ​ខាងជើង ត្រូវ​ចាប់​ឃើញ​ដោយ​កងទ័ព​កូរ៉េ​ខាងត្បូង​កាលពី​រសៀល​ថ្ងៃ​ទី​១៤​មក​រា​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​ថា មី​សី​ុ​ល​ប្រើ​ប្រេងឥន្ធនៈ​រឹង​នោះ មាន​ផ្ទុក​ក្បាល​គ្រាប់​លឿន​ជាង​សំឡេង​ដែល​អាច​បញ្ជា​ពី​ចម្ងាយ​។ ការ​បាញ់​សាកល្បង​នោះ​សំដៅ​ត្រួតពិនិត្យ​សមត្ថភាព​នៃ​ការ​ហោះហើរ ព្រមទាំង​ប្រសិទ្ធភាព​ម៉ូ​ទ័​រ​ថ្មី​ប្រើ​ឥន្ធនៈ​រឹង ដែល​មាន​អានុភាព​រុញច្រាន​ខ្ពស់​។ ការ​បាញ់​សាក​នេះ​ជា​លើក​ដំបូង​នា​ដើមឆ្នាំ​២០២៤​នេះ មិន​បង្ក​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​ជិតខាង​ហើយ​ក៏​មិន​ទាក់ទិន​ជាមួយ​សភាពការណ៍​តំបន់​ដែរ​។

ការ​បាញ់​សាកល្បង​នោះ​កើត​មាន ពេល​កំពុង​មានការ​ព្រួយបារម្ភ​ជុំវិញ​ការ​ពង្រឹង​ជំហរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​។ ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ថ្កោលទោស​ការ​បង្ហោះ​នោះ និង​អះអាង​ថា វា​នឹង​នាំ​ឲ្យ​មានការ​ឆ្លើយ​តប​វិញ​យ៉ាង​មឺ​ុ​ង​ម៉ាត់ ក្នុង​ករណី​មានការ​បង្កហេតុ​ដោយ​ផ្ទាល់​របស់​ក្រុង​ព្យុ​ង​យ៉ាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ