ផ្ទុះភ្នំភ្លើងជាថ្មីនៅអ៊ីស្លង់ ខណៈប្រជាជនត្រូវបានជម្លៀសចេញ
ប្រទេសអ៊ីស្លង់ ៖ ការផ្ទុះភ្នំភ្លើងជាថ្មីចាប់ផ្ដើមនាព្រឹកថ្ងៃទី១៤ មករា នៅភាគខាងជើងទីក្រុងហ្គ្រីនដា
ប្រទេសអ៊ីស្លង់ ៖ ការផ្ទុះភ្នំភ្លើងជាថ្មីចាប់ផ្ដើមនាព្រឹកថ្ងៃទី១៤ មករា នៅភាគខាងជើងទីក្រុងហ្គ្រីនដា
ប្រទេសអ៊ីស្លង់ ៖ ការផ្ទុះភ្នំភ្លើងជាថ្មីចាប់ផ្ដើមនាព្រឹកថ្ងៃទី១៤ មករា នៅភាគខាងជើងទីក្រុងហ្គ្រីនដាវិកអីុុស្លង់ បន្ទាប់ពីការផ្ទុះលើកមុនកាលពីខែធ្នូក្នុងតំបន់ដដែលនោះ។ នេះជាការប្រកាសរបស់ការិយាល័យឧតុនិយមអីុស្លង់។
សកម្មភាពផ្ទុះមានខ្លាំងនាពេលយប់ហើយប្រជាជនក្រុងហ្គ្រីនដាវិក ត្រូវបានជម្លៀសចេញនាវេលាម៉ោង៣រំលងអាធ្រាតម៉ោងក្នុងស្រុក ។ បណ្ដារូបភាពត្រួតពិនិត្យ បង្ហាញការហូរកំអែរពណ៌លឿងទុំនាពេលយប់។ នេះជាការផ្ទុះភ្នំភ្លើងលើកទី៥ហើយនៅអីុស្លង់អំឡុងពេល២ឆ្នាំ។ ការផ្ទុះមុននេះកើតមាននាពេលយប់ថ្ងៃទី១៨ធ្នូ ក្នុងតំបន់ស្ថិតនៅភាគនិរតីរដ្ឋធានីរ៉ៃក្យាវិក។
ក្រុងហ្ក្រីនដាវិកជាទីក្រុងតូចមួយមានប្រជាជន៤០០០នាក់ ដែលត្រូវបានជម្លៀសចេញតាំងពីថ្ងៃទី១១មករាជាការប្រុងប្រយ័ត្ន៕
ចែករំលែកព័តមាននេះ