ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចម្លែក​៣​នាក់​អុកឡុក​កន្លែង​ល្បែ​.​ង​ស្របច្បាប់

7 ខែ មុន
  • តាកែវ

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​គី​រី​វង់ បាន​ប្រាប់​អោយ​ដឹង​ថា មាន​ជន​ចម្លែក​៣​រូប បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​មុខ​ផ្សារ​ទម្លាប់ ស្ថិត​ក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ ហើយ​ដើរ​ធ្វើ​សកម្មភាព​តាម​ផ្ទះ​ពលរដ្ឋ​ដែល​មាន​ឆ្នោត​ឡូ​តូ​ស្របច្បាប់​ឱ្យ​បិទ​ជា​បន្ទាន់ បើ​មិន​បិទ​ទេ

ខេត្តតាកែវ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​គី​រី​វង់ បាន​ប្រាប់​អោយ​ដឹង​ថា មាន​ជន​ចម្លែក​៣​រូប បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​មុខ​ផ្សារ​ទម្លាប់ ស្ថិត​ក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ ហើយ​ដើរ​ធ្វើ​សកម្មភាព​តាម​ផ្ទះ​ពលរដ្ឋ​ដែល​មាន​ឆ្នោត​ឡូ​តូ​ស្របច្បាប់​ឱ្យ​បិទ​ជា​បន្ទាន់ បើ​មិន​បិទ​ទេ គឺ​ត្រូវ​បង់លុយ​ឱ្យ​ពួក​គេ​ក្នុង​ម្នាក់​ចំនួន​២០​ម៉ឺន​រៀល សរុប​៣​នាក់ គឺ​បង់​ចំនួន​៦០​ម៉ឺន​រៀល​ក្នុង​១​ខែ តែបើ​មិន​បង់​ក៏​អត់​ទៅ ប៉ុន្តែ​ត្រូវ​ដាក់​ឆ្នោត​ឡូ​តូ​ក្រុម​របស់​ពួក​គេ​។

ពលរដ្ឋ​បានអោយ​ដឹង​ទៀត​ថា ជន​ទាំង​៣​នាក់​ខាងលើ​នេះ មាន ១- ឈ្មោះ ទឹម ម៉ៅ ចំណែក​២​នាក់​ទៀត​ ពលរដ្ឋ​មិន​ស្គាល់ឈ្មោះ​នោះ​ទេ ហើយ​ជន​ខាងលើ​នេះ គឺ​ដើរ​ធ្វើ​សកម្មភាព​ដដែល​ៗ​ជា​រៀងរាល់ថ្ងៃ​ពេញ​ទឹកដី​ស្រុក​គី​រី​វង់​តែ​ម្ដង​។

ជុំវិញ​ករណី​ខាងលើ សមត្ថកិច្ច​ស្រុក​គី​រី​វង់​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា ពិតជា​មាន​ជន​ចម្លែក​ទាំង​៣​នាក់​នេះ​ដើរ​ធ្វើ​សកម្មភាព​ដូច​ពលរដ្ឋ​លើក​ឡើង​មែន ហើយ​ករណី​នេះ គឺ​បាន​រាយការណ៍​ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​រួចរាល់​ហើយ ហើយ​កម្លាំង​ជំនាញ​ខេត្ត​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​មាន​ចំណាត់ការ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ