ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក RATKO MLADIC អតីត​ប្រមុខ​យោធា​បូស្នី-ស៊ែបទើបចាប់​ខ្លួន​បាន

12 ឆ្នាំ មុន

តុលា​ការ​​ក្រុង​បែល​ហ្ក្រាដទទួល​បន្ទុក​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​បានផ្អាក​ កាលពី​យប់ថ្ងៃទី២៦ ឧសភា ​នូវ​​ការ​សួរ​ចម្លើយ​​អតីត​ប្រមុខ​​កង​ទ័ព​បូស្នី-ស៊ែប លោក RATKO MLADIC ដែល​ទើប​ចាប់​ខ្លួន​បាន​ដោយ​សារ​​​ស្ថានភាព​សុខ​ភាព មិនល្អ​របស់គេ ។ ​មេធាវី​លោក ​MILOS SALJIC ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ​ចៅក្រម​ស៊ើបអង្កេត​​ចង់​សួរ​ចម្លើយ​លោក MLADIC ហើយត្រូវ​ផ្អាក​វិញ ​ដោយសារ​​បញ្ហា​សុខភាព​របស់លោក ។
លោក BRUNO VEKARIC រដ្ឋអាជ្ញា​​​​រង​​របស់​តុលា​ការ​នេះ​ថ្លែង​ប្រាប់សារព័ត៌មាន​ថា ការ​​សួរចម្លើយ​​នឹង​ធ្វើ​នៅ​ថ្ងៃទី២៧​​ ឧសភា

តុលា​ការ​​ក្រុង​បែល​ហ្ក្រាដទទួល​បន្ទុក​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​បានផ្អាក​កាលពី​យប់ថ្ងៃទី២៦ ឧសភា ​នូវ​​ការ​សួរ​ចម្លើយ​​អតីត​ប្រមុខ​​កង​ទ័ព​បូស្នី-ស៊ែប លោក RATKO MLADIC ដែល​ទើប​ចាប់​ខ្លួន​បាន​ដោយ​សារ​​​ស្ថានភាព​សុខ​ភាព មិនល្អ​របស់គេ ។ ​មេធាវី​លោក ​MILOS SALJIC ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ​ចៅក្រម​ស៊ើបអង្កេត​​ចង់​សួរ​ចម្លើយ​លោក MLADIC ហើយត្រូវ​ផ្អាក​វិញ ​ដោយសារ​​បញ្ហា​សុខភាព​របស់លោក ។
លោក BRUNO VEKARIC រដ្ឋអាជ្ញា​​​​រង​​របស់​តុលា​ការ​នេះ​ថ្លែង​ប្រាប់សារព័ត៌មាន​ថា ការ​​សួរចម្លើយ​​នឹង​ធ្វើ​នៅ​ថ្ងៃទី២៧​​ ឧសភា ។​​លោក MLADIC ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​​​​ថ្ងៃទី២៦ ឧសភា ​​នៅភាគឦសាន​ស៊ែរប៊ី​ជា​ កន្លែង​ដែល​លោក​លាក់​ខ្លួន​​ក្នុង​​កសិដ្ឋាន​មួយ​​​ដែល​ជា​របស់​សមាជិក​គ្រួសារ​លោក​ម្នាក់ ។
អតីត​​ឧត្តមសេនីយ៍​​មូស្នី​-ស៊ែប រូបនេះ​ទទួល​ការចោទ​ប្រកាន់​ពីបទ​ប្រល័យពូជសាសន៍​​កាលពី​ឆ្នាំ១៩៩៥ ដោយ​តុលាការ​​ TPIY ពីបទ​សម្លាប់​រង្គាល​មនុស្ស៨.០០០នាក់​នៅក្រុងស្រេប្រេនីកា ​កាលពី​ខែ​កក្កដា ​ឆ្នាំ១៩៩៥ និងការស្លាប់​ជន​ស៊ីវិល​​ជាច្រើន​រយ​នាក់​ក្នុង​ពេលឡោមព័ទ្ធ​​​​ក្រុង​សារ៉ា ​យ៉េវ៉ូ (១៩៩២-១៩៩៥) ។
មុន​ពេល​ប្រកាស​ពីការ​លើកពេល​សួរចម្លើយ​​ទូរទស្សន៍​រដ្ឋស៊ែបប៊ី RTS បាន​​ផ្សាយ​រូប​ភាព​នានា​ដែលគេឃើញ​​លោក MLADIC ត្រូវ​​ប៉ូលិស​​នាំទៅ​​កាន់ចៅក្រម​ស៊ើបអង្កេត​របស់ តុលា​ការ ។
ពួកអ្នក​ជាតិនិយម​ជាច្រើន​សិបនាក់បាន​ប្រមូល​ផ្តុំគ្នា​កាលពីយប់ថ្ងៃទី២៦ ឧសភា នៅ​កណ្តាល​ក្រុង​បែល​ហ្ក្រាដ ​ដើម្បីតវ៉ា​ប្រឆាំង​នឹង​ការចាប់ខ្លួន​លោក​ MLADIC ហើយ​ប៉ះទង្គិច គ្នា រយៈ​ពេលខ្លី​ជាមួយ​ប៉ូលិស៕