ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្មាំ​គុ.ក​ជាង​៤០​នាក់​​ជាប់​ជា​ចំណាប់ខ្មាំ.ង ត្រូវ​អេក្វាទ័រ​រំដោះ

3 ខែ មុន

ប្រទេស​អេក្វាទ័រ ៖ រដ្ឋបាល​ពន្ធនាគារ​អេក្វាទ័រ​ប្រកាស​នា​ថ្ងៃ​ទី​១៣​ មក​រា ម្សិលមិញនេះ​​ថា ចំណាប់

ប្រទេស​អេក្វាទ័រ ៖ រដ្ឋបាល​ពន្ធនាគារ​អេក្វាទ័រ​ប្រកាស​នា​ថ្ងៃ​ទី​១៣​ មក​រា ម្សិលមិញនេះ​​ថា ចំណាប់ខ្មាំង​ជាង​៤០​នាក់​ដែល​ចាប់​បង្ខាំង​ទុក ក្នុង​បណ្ដា​ពន្ធនាគារ​អេក្វាទ័រ ស្ថិត​ក្នុង​កណ្ដាប់ដៃ​ពួក​អ្នកទោស​បះបោរ​ត្រូវ​បាន​រំដោះ​។ បែប​នោះ​នាំ​ឲ្យ​ចំនួន​ចំណាប់ខ្មាំង​ជា​ឆ្មាំ​គុក​ស្ថិត​ក្នុង​ដៃ​ពួក​អ្នកទោស​បះបោរ​នៅ​សល់​១៣៦​នាក់​ទៀត​។

រដ្ឋ​បាន​នោះ​បាន​បដិសេធ​មិន​រាយការណ៍​លម្អិត​ថា​តើ​ចំណាប់ខ្មាំង​ទាំងនេះ អាច​រំដោះ​បាន​ដោយ​បែប​ណា​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់​ថា ឆ្មាំ​គុក​១៣៣​នាក់​និង​មន្ត្រី​ពន្ធនាគារ​៣​នាក់​នៅ​ជាប់​ក្នុង​ដៃ​ពួក​អ្នកទោស​បះបោរ​តាម​ពន្ធនាគារ​ក្នុង​ប្រទេស​នៅឡើយ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​រសៀល​ថ្ងៃ​ទី​១៣​មក​រា​។

ប្រទេស​អេ​ក្ខា​ទ័​រ​នា​ពេល​នេះ​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ កម្ទេច​បណ្ដា​បន​ឧក្រិដ្ឋ​រត់ពន្ធ​គ្រឿងញៀន ដែល​កំពុង​អុកឡុក​ប្រទេស​ខ្លាំងក្លា​បំផុត ហ៊ាន​រហូត​ដល់​លើកគ្នា​សម្រុកចូល​ទូរទស្សន៍​ក្នុងស្រុក​មួយ ចាប់​បណ្ដា​អ្នកកាសែត​ជា​ចំណាប់​ខ្លាំង​មុន​ពេល​ប៉ូលិស​ធ្វើ​អន្តរាគមន៍​។ ប្រទេស​នេះ​កំពុង​ធ្វើសង្គ្រាម​មួយ​ប្រឆាំង​ពួក​បន​ឧក្រិដ្ឋ​ទាំងនោះ​ដែល​កាន់តែ​បង្ក​ការ​គំរាមកំហែង​ខ្លាំង​ឡើង ដោយ​ដាក់​ពង្រាយ​កងទ័ព​ច្រើន​ពាន់​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ