សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ មកដល់ពេលនេះចូលដល់ថ្ងៃទី១០០ហើយ
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ ប្រមុខទីភ្នាក់ងារផ្ដល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីនបស់អ.
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ ប្រមុខទីភ្នាក់ងារផ្ដល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីនបស់អ.
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ ប្រមុខទីភ្នាក់ងារផ្ដល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីនបស់អ.ស.ប ថ្លែងកាលពីថ្ងៃទី១៣មករាថា ការស្លាប់ក្នុងទ្រង់ទ្រាយធំ ការបំផ្លិចបំផ្លាញនិងការឈឹចាប់ខ្លោចផ្សាកើតមានអស់រយៈពេល១០០ថ្ងៃហើយនៅជ្រោយហ្គាហ្សា។ សង្គ្រាមដ៏សាហាវរវាងអីុស្រាែអលនិងក្រុមហាម៉ាស់នេះ ទុក្ខវេទនារបស់ពលរដ្ឋហ្គាហ្សាជាភារកិច្ចមនុស្សធម៌រួមរបស់យើង។
លោកPHELIPPE LAZZARINI ក្នុងសេចក្ដីប្រកាសមួយ ពេលលោកកំពុងស្ថិតនៅក្នុងដែនដីប៉ាឡេស្ទីនថ្លែងថា អស់ពេល១០០ថ្ងៃហើយដែលសង្គ្រាមដ៏បំផ្លិចបំផ្លានោះកើតឡើងដែលសម្លាប់ជនប៉ាឡេស្ទីនដ៏ច្រើននិងនាំឲ្យមានការរត់ភៀសខ្លួនរបស់ប្រជាជនហ្គាហ្សា។ ១០០ថ្ងៃមកហើយនោះនៃសង្គ្រាម នាំឲ្យមានការរងទុក្ខវេទនារបស់បណ្ដាចំណាប់ខ្មាំង និងទុក្ខសោករបស់គ្រួសារពួកគេ។ អ្វីដែលប្រជាជនប៉ាឡេស្ទីនជួបប្រទះនៅហ្គាហ្សា ពិតជាមិនអាចស៊ូទ្រាំទ្របាន ដែលគ្រៅពីរងគ្រាប់បែកត្រូវជួបប្រទះនឹងការអត់ឃ្លានខ្លាំងទៀត។ សភាពការណ៍កាន់តែអាក្រក់ថែមទៀតចំពោះកុមារ ដែលគេត្រូវការច្រើនឆ្នាំទើបអាចស្ដារស្ថានភាពមនុស្សមួយជំនន់ទាំងមូលបាន។
ចំណែកនាយករដ្ឋមន្ត្រីអីុស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូវិញអះអាងនាថ្ងៃទី១៣មករាថា គ្មាននរណាមួយអាចបញ្ឃប់ការវាយប្រហាររបស់យើងបានឡើយ ទោះជាសន្ធិសញ្ញាក្រុងឡាអេឬមនុស្សណាក៏ដោយ។ តាមអ.ស.បថា មនុស្សដល់ទៅ១,៩លាននាក់ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាទាំង២,៤លាននាក់ បានរត់ភៀសខ្លួននិងរងគ្រោះស្លាប់ឬរបួសដោយសារការវាយប្រហារយ៉ាងសាហាវរបស់អីុស្រាអែលនិងប្រឈមមុខនឹងការដាច់ស្បៀងនិងដាច់ទឹក។
រីឯនាយសេនាធិការកងទ័ពអីុស្រាអែល និយាយថា អីុស្រាែអលបានធ្វើនៅជ្រោយហ្គាហ្សានូវសង្គ្រាមដ៏ត្រឹមត្រូវមួយ ប្រឆាំងក្រុមហាម៉ាស់ដើម្បីការពារសិទ្ធិរស់នៅដោយមានសន្តិសុខរបស់ខ្លួន។ សង្គ្រាមនឹងបន្តយូរទៅទៀត។
ចាប់តាំងពីថ្ងៃទី៧ តុលា មក សង្គ្រាមនោះបានសម្លា.ប់ជនប៉ាឡេស្ទីន២៣.៨៤៣នាក់ហើយ ភាគច្រើនជានារីនិងកុមារ៕
ចែករំលែកព័តមាននេះ