រកឃើញរ៉ែម្យ៉ាងហៅ «មាស.ស» មានតម្លៃខ្ពស់នៅថៃ
ប្រទេសថៃ ៖ តាមអ្នកជំនាញការម្នាក់ថា ប្រទេសថៃមានធនធានLITHIUM ដ៏ច្រើនសម្បើមមួយនៃ
ប្រទេសថៃ ៖ តាមអ្នកជំនាញការម្នាក់ថា ប្រទេសថៃមានធនធានLITHIUM ដ៏ច្រើនសម្បើមមួយនៃ
ប្រទេសថៃ ៖ តាមអ្នកជំនាញការម្នាក់ថា ប្រទេសថៃមានធនធាន LITHIUM ដ៏ច្រើនសម្បើមមួយនៃពិភពលោក នៅក្នុងខេត្តផាងង៉ាភាគខាងត្បូងប្រទេស។ LITHIUM ជាសមាសភាពគីមីមួយដែលគេស្គាល់ក្រោមឈ្មោះមួយទៀតហៅ «មាសស» ។
LITHIUMនេះនាពេលខាងមុខនឹងប្រើក្នុងការផលិតអាគុយ សម្រាប់រថយន្តអគ្គិសនីនិងស្មាតហ្វូន។ វាត្រូវក្លាយក្នុងពេលដ៏ឆាប់ជាវត្ថុធាតុដើមដ៏ថ្លៃថ្លាបំផុតមួយនៃពិភពលោក។ អ្នកជំនាញការថៃខាងភូមិសាស្ត្រគីមីនោះអះអាងថា LITHIUM នេះមាននៅទីតាំង២កន្លែងនៃខេត្តផាងង៉ា ដែលមានស្តុកច្រើន ជាងទីតាំងស្តុកឯទៀតៗនៃពិភពលោក។ ការរកឃើញរែ៉ដ៏មានតម្លៃនោះ ប្រាកដណាស់វាកាន់តែ អាចបំពេញមហិច្ឆតារបស់ថៃ ដែលចង់ក្លាយជាប្រទេសផលិតរថយន្តអគ្គិសនីធំមួយ ព្រមទាំងបណ្ដាគ្រឿងបន្លាស់សម្រាប់រថយន្តបែបនេះ។
លោកសាស្ត្រាចារ្យអាឡុងកូតហ្វានកា អ្នកជំនាញការខាងប្រេងកាតវិទ្យានិងខាងភូមិសាស្ត្រគីមី នៃសាកលវិទ្យាល័យជូឡាឡុងកនថ្លែងទៀតថា ទីតាំងមានLITHIUM នាភាគខាងត្បូងប្រទេសទាំង២កន្លែង មានរ៉ែនោះច្រើនបំផុតនៃពិភពលោក។ គិតជាមធ្យមLITHIUM មានអត្រាដល់០,៤% ក្នុងរ៉ែនៅផាងង៉ា ចាត់ទុកថាមានអត្រាខ្ពស់បើប្រៀបធៀបទៅនឹងរ៉ែនេះដែលមាននៅកន្លែងផ្សេងៗទៀតនៃពិភពលោក៕
ចែករំលែកព័តមាននេះ